Showing posts with label សម្រស់. Show all posts
វិធីសាស្ត្រ៧យ៉ាងជួយបង្កើនការលូតលាស់នៃសក់
បើសិនជាអ្នកចង់បង្កើនការលូតលាស់នៃសក់របស់អ្នកត្រូវអនុវត្ត
តាមវិធីសាស្ត្រមួយចំនួនដូចខាងក្រោម
ហើយត្រូវត្រៀមលក្ខណៈសម្រាប់រយៈពេលយូរ
ព្រោះវាមិនអាចកើតឡើងក្នុងរយៈពេលតែមួយយប់នោះទេ។
អ្វីដែលអ្នកត្រូវការ៖ ពពួកវីតាមីន B និង អាហារប្រូតេអ៊ីន
វិធីសាស្ត្រ៖
១.អ្នកត្រូវថ្នមសក់របស់អ្នក។ សិតសក់របស់អ្នកថ្នមៗ ដោយមិនបង្ករការដាច់ ឬ កន្ត្រាក់ និងជៀសវាងការចងសក់តឹងពេក៕
២.កាត់សក់របស់អ្នកឱ្យបានញឹកញាប់។ ចុងសក់របស់អ្នកងាយនឹងខូចនិងអាចបែកចុង ដែលវាមិនជួយបង្កើនការលូតលាស់នៃសក់នោះទេ។ កាត់សក់របស់អ្នកយ៉ាងតិច ២,៥សង់ទីម៉ែត្រ រៀងរាល់ ៣ទៅ៤ ខែម្តង។
៣.កាត់សក់របស់អ្នក។ មុននឹងអ្នកអាចបង្កើនការលូតលាស់នៃសក់របស់អ្នកបានអ្នកត្រូវកាត់សក់ដែលខូចចេញឱ្យអស់សិន។
៤.បរិភោគថ្នាំសារជាតិបន្ថែមដែលអាចជួយសក់ឱ្យលូតលាស់ដែលមានដូចជា ពពួកវីតាមីន B, ជាពិសេស B-៦ និងអាស៊ីតអាមីណូ។
៥.ជៀសវាងការប្រើប្រាស់របស់ដែលធ្វើឱ្យសក់អ្នកខូច ដូចជាម៉ាស៊ីនមូរសក់រួញ និងម៉ាស៊ីនកៀបសក់ត្រង់អាចធ្វើឱ្យសក់របស់អ្នកខូចនិងមិនឱ្យសក់ របស់អ្នកលូតលាស់។
៦.ជៀសវាងការមុជទឹកក្នុងអាងហែលទឹក ព្រោះវាមានជាតិក្លរ (Chlorine) ដែលអាចបង្ករការបំផ្លាញដល់សក់ និងការលូតលាស់របស់សក់។
៧.បរិភោគអាហារដែលសម្បូរជាតិប្រូតេអ៊ីនដូចជា សណ្តែក, គ្រាប់ផ្លែឈើ, គ្រាប់ធញ្ញជាតិ និងសណ្តែកសៀង។ ប្រូតេអ៊ីនទាំងនេះអាចជួយសក់របស់អ្នកក្នុងការលូតលាស់។

វិធីសាស្ត្រថែរក្សាច្រមុះឱ្យមានសុខភាពល្អ
ច្រមុះគឺជាផ្នែកសំខាន់មួយនៃរាងកាយរបស់មនុស្សដែលអ្នកប្រើ
ប្រាស់វាសម្រាប់ហិតក្លិនផ្សេងៗ។ បញ្ហាប្រតិកម្មផ្តាសាយ
និងបញ្ហាផ្សេងៗទៀតអាចបណ្តាលឱ្យមុខងារច្រមុះរបស់អ្នកបាត់បង់នៅ
ក្លិន។
តើគួរធ្វើយ៉ាងណាដើម្បីឱ្យច្រមុះមានសុខភាពល្អ? ថ្ងៃនេះនឹងបង្ហាញជូននៅវិធីសាស្ត្រងាយៗដើម្បីថែរក្សាច្រមុះរបស់ អ្នកឱ្យមានសុខភាពល្អ៖
១. លំហាត់ដកដង្ហើមដោយប្រើប្រាស់ចំហាយ២ ទៅ ៣ដង ដើម្បីជួយឱ្យចលនានៃការដកដង្ហើមដំណើរការបានល្អ។ អ្នកអាចយកកន្សែងទៅជ្រលក់ជាមួយនិងទឹកក្តៅអ៊ុនៗ បន្ទាប់មកយកវាមកដាក់នៅលើថ្ងាសរបស់អ្នកហើយដកដង្ហើមដោយ ប្រើប្រាស់នៅចំហាយដែលមាននៅលើកន្សែងនោះ។
២. កុំប្រើប្រាស់ Spray សម្រាប់បាញ់ច្រមុះច្រើនពេក ព្រោះថាវាអាចធ្វើឱ្យច្រមុះរបស់អ្នកមានបញ្ហាផ្សេងៗបាន
៣. ដើម្បីកុំឱ្យច្រមុះមានបញ្ហាអ្នកគួរតែផ្លាស់ប្តូរនោបរិយាកាសដែល មាននៅក្នុងបន្ទប់របស់អ្នកឱ្យមានភាពស្រស់ថ្លា និងខ្យល់អាកាសបរិសុទ្ធគ្រប់ពេលវេលា
៤. ធ្វើការលាងច្រមុះរបស់អ្នកដោយប្រើប្រាស់ទឹកក្តៅអ៊ុនៗ លាយជាមួយនិងអំបិល។ បន្ទាប់មកយកសំឡីមកជ្រលក់រួចជូតថ្មមៗទៅក្នុងច្រមុះរបស់អ្នកជា ច្រើនសារដើម្បីឱ្យជ្រុះនៅធូលីដី និងសារធាតុកខ្វក់ផ្សេងៗដែលមាននៅក្នុងច្រមុះរបស់អ្នក
៥. ពិគ្រោះជាមួយនិងវេជ្ជបណ្ឌិត ប្រសិនបើមានបញ្ហាប្រតិកម្ម ឬបញ្ហាផ្តាសាយ ព្រោះថាបញ្ហានេះអាចធ្វើឱ្យច្រមុះរបស់អ្នកបាត់បាត់បង់ក្លិន ។

Posted by Unknown
Tag :
សម្រស់
ម៉ាសធម្មជាតិជួយឱ្យស្បែកស្រស់ថ្លា
កាលពីពេលមុនៗ
ធ្លាប់បានបង្ហាញនៅវិធីសាស្ត្របែបធម្មជាតិជាច្រើនយ៉ាងដែលជួយឱ្យ
ស្បែកមុខភ្លឺ និងស្រស់ថ្លា។
ដោយឡែកនៅក្នុងថ្ងៃនេះក៏មិនខុសពីថ្ងៃមុនៗដែរយើងនឹងបង្ហាញជូន
នៅវិធីសាស្ត្រថ្មីមួយទៀតដើម្បីជួយឱ្យស្បែកមុខស្រអាប់ប្រែជា
ស្រស់ថ្លា។
អ្វីដែលអ្នកត្រូវការចាំបាច់សម្រាប់ផ្សំជាម៉ាសសម្រាប់ជួយឱ្យ ស្បែកស្រស់ថ្លានោះមានម្សៅទឹកដោះគោ ទឹកក្រូចឆ្មា និងប្រេងអាល់ម៉ុន ។
អ្នកគ្រាន់តែយកម្សៅទឹកដោះគោ ១ស្លាបព្រា ទឹកក្រូចឆ្មា ១ស្លាបព្រា និងប្រេងអាល់ម៉ុន ១ស្លាបព្រា។ បន្ទាប់មកយកវាមកលាយចូលគ្នាឱ្យសព្វរហូតក្លាយជាល្បាយទាំង៣នេះ ចូលគ្នា។
បន្ទាប់មកយកល្បាយដែលបានលាយនោះមកលាបនៅលើមុខរបស់អ្នករួចទុក រយៈពេល ១០នាទី ហើយលាងទឹកសម្អាតចេញដោយទឹកក្តៅអ៊ុនៗជាការស្រេច។
ម៉ាសបែបនេះអាចជួយឱ្យស្បែកមុខរបស់អ្នកស្រស់ថ្លា និងបំបាត់ស្នាមអុជខ្មៅបាន។ អ្នកអាចអនុវត្តនៅវិធីសាស្ត្របែបនេះ១ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានស្បែកមុខស្រស់ថ្លា និងបាត់ស្នាមអុជខ្មៅ។

ថែរក្សាស្បែកបែបណាពេលធ្វើការមុខកុំព្យូទ័រ
តើអ្នកជាមនុស្សដែលធ្វើការនៅខាងមុខកុំព្យូទ័រមែនទេ?
អ្នកសង្កេតឃើញទេថា ស្បែករបស់អ្នកមានភាពស្ងួតស្នាមអុជខ្មៅ
និងមិនមានភាពភ្លឺរលោងដែរឬទេ
នៅពេលដែលអ្នកធ្វើការនៅខាងមុខកុំព្យូទ័រដូច្នេះ? ជាការពិតណាស់ស្បែករបស់អ្នកអាចមានភាពស្ងួត នៅពេលដែលអ្នកអង្គុយធ្វើការនៅខាងមុខកុំព្យូទ័រយូរពេក។
ថ្ងៃនេះនាងនឹងបង្ហាញជូនដល់ប្រិយមិត្តទាំងអស់គ្នានៅ វិធីសាស្ត្រនៃការថែរក្សាស្បែកសម្រាប់អ្នកធ្វើការនៅខាងមុខកុំព្យូទ័រ ជារៀងរាល់ថ្ងៃ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រថែរក្សាស្បែកសម្រាប់អ្នកធ្វើការនៅខាងមុខកុំព្យូទ័រ ៖
១. អង្គុយឱ្យឆ្ងាយពីកុំព្យូទ័រ: វិធីសាស្ត្រនេះមិនត្រឹមតែអាចជួយកាត់បន្ថយបញ្ហាខូចស្បែកពី កុំព្យូទ័រនោះទេ ប៉ុន្តែវាថែមទាំងជួយការពារភ្នែករបស់អ្នកកុំឱ្យភ្នែករបស់ខូច ទៀតផង។
២. លាបឡេផ្តល់សំណើមដល់ស្បែកទាំងស្បែកមុខ និងស្បែកខ្លួន: ការលាបឡេផ្តល់សំណើមដល់ស្បែកអាចជួយកាតបន្ថយកំដៅដែលជះចេញពី កុំព្យូទ័របាន។
៣. ប្រើប្រាស់ទឹកជំនួសឱ្យម៉ាស៊ីនផ្តល់សំណើម: ក្រៅពីលាបឡេថែរក្សាស្បែកហើយ អ្នកគួរតែយកទឹកមួយចានមកដាក់នៅក្បែរកុំព្យូទ័រ ដើម្បីជួយផ្តល់សំណើមដល់ស្បែក និងកុំឱ្យស្បែកមុខរបស់អ្នកចាស់មុនអាយុ។
៤. សម្រាកនៅខាងមុខកុំព្យូទ័រខ្លះ: មានន័យថា អ្នកមិនគួរអង្គុយនៅខាងមុខកុំព្យូទ័រយូរពេកនោះទេ អ្នកគួរតែសម្រាក និងដើរចេញទៅមើលទេសភាពខាងក្រៅខ្លះ ដើម្បីកុំឱ្យស្បែករបស់អ្នកបាត់បង់សំណើម និងខូចភ្នែក។
៥. កាត់បន្ថយភាពស្មុគស្មាញដោយការធ្វើលំហាត់ប្រាណបែបងាយៗសមស្រប និងបរិយាកាស ព្រមទាំងទីកន្លែងដែលអ្នកកំពុងតែធ្វើការ។
៦. ពត់ដៃ និងជើង ដើម្បីឱ្យមានចលនាកាត់បន្ថយពីភាពស្ពឹកស្រពន់ នឿយហត់ ព្រមទាំងជួយឱ្យចលនាឈាមដើរស្រួល។
៧. បើកបង្អួច ឬទ្វារ ប្រសិនបើមានដើម្បីឱ្យខ្យល់អាកាសបរិសុទ្ធចេញចូលបានល្អដែលនាំមកនៅ អុកស៊ីសែនចូលក្នុងបរិយាកាសដែលអ្នកកំពុងធ្វើការ។

ថែរក្សាស្បែកបរិវេណភ្នែកដោយរបៀបណា?
ស្បែកនៅបរិវេណជុំវិញភ្នែកគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការលើក
សម្រស់ផ្ទៃមុខរបស់អ្នកទាំងមូល។
បើស្បែកនៅបរិវេណភ្នែកមិនស្រស់ស្អាតហើយនោះ
សម្រស់ផ្ទៃមុខរបស់អ្នកក៏អន់ថយទៅតាមនោះដែរ។
តើធ្វើយ៉ាងណាទើបអាចជៀសផុតពីបញ្ហាភ្នែកមានថ្នក់ខ្មៅ និងស្រអាប់? ថ្ងៃនេះនឹងបង្ហាញជូននៅវិធីសាស្ត្រខ្លះៗ ដើម្បីជួយឱ្យស្បែកបរិវេណភ្នែករបស់អ្នកប្រែមកជាស្រស់ស្អាតឡើង វិញ។
វិធីសាស្ត្រទាំងនោះមានដូចខាងក្រោម៖
១. យកប៉េងប៉ោះមកផ្សំជាម៉ាសដើម្បីបំបាត់ថ្នក់ភ្នែក និងស្នាមអុជខ្មៅនៅលើស្បែកបរិវេណភ្នែករបស់អ្នក។ យកប៉េងប៉ោះមកកិនវាឱ្យម៉ត់រហូតដល់វាក្លាយជាល្បាយ បន្ទាប់មកយកវាមកលាបនៅលើស្បែកបរិវេណភ្នែកធ្វើបែបនេះអាចធ្វើឱ្យ កាត់បន្ថយនៅថ្នក់ភ្នែក និងស្នាមខ្មៅបាន ។
២. យកទឹកប្រេងអាល់ម៉ុន ២ ឬ ៣ ដំណក់មកម៉ាស្សាថ្នមនៅស្បែកក្រោមភ្នែករបស់អ្នកដើម្បីបំបាត់ស្នាមខ្មៅ និងថ្នក់ភ្នែក។
៣. យកសំឡីជ្រលក់ចូលក្នុងទឹកកក បន្ទាប់មកយកវាមកម៉ាស្សានៅបរិវេណភ្នែករបស់អ្នកថ្នមៗ រហូតដល់ភ្នែករបស់អ្នកឡើងក្តៅអ៊ុនៗ។ វិធីសាស្ត្រនេះអាចធ្វើឱ្យបាត់ថ្នក់ភ្នែក និងស្នាមខ្មៅនៅបរិវេណក្រោមភ្នែក។
៤. យកផ្លែត្រសក់ដែលអ្នកបានដាក់ក្នុងទូទឹកកកឱ្យត្រជាក់ បន្ទាប់មកកាត់វាជាបន្ទះក្រាស់ល្មម ហើយយកវាមកបិតនៅបរិវេណភ្នែករបស់អ្នក។ វិធីសាស្ត្របែបនេះមិនត្រឹមតែអាចធ្វើឱ្យបាត់ថ្នក់ភ្នែកប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងអាចជួយឱ្យអ្នកស្រស់ស្រាយទៀតផង។
៥. វិធីសាស្ត្រមួយទៀតនោះគឺ យកTea bag ហើយដាក់ទឹកកមួយដុំ បន្ទាប់មកយកវាទៅស្អំនៅបរិវេណភ្នែកថ្មម។

ចំណុចគួរប្រយ័ត្នក្នុងការជ្រើសរើសសាប៊ូកក់សក់
បើតាមអ្នកជំនាញបានឱ្យដឹងថា
សាប៊ូមួយចំនួនមានសមាស-ធាតុផ្សំរបស់សារធាតុគីមី
ដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែកក្បាលបាន។
សាប៊ូគ្រប់ប្រភេទប្រកបដោយសមាសធាតុរបស់សារធាតុ-កម្ចាត់កំណក
និងភាពកខ្វក់ដែលមានច្រើនប្រភេទ និងមានភាពខ្លាំងក្លាខុសៗគ្នា។
នេះជាមូលហេតុដែលថា ហេតុអ្វីទើបមិនគួរប្រើសាប៊ូ-ដុសខ្លួនយកមកកក់សក់ដោយសារសារធាតុ កម្ចាត់ភាពកខ្វក់ក្នុងសាប៊ូនោះមានអានុភាពខ្លាំងពេកដែលធ្វើឱ្យ សក់ជ្រុះបាន។
សមាសធាតុផ្សំផ្សេងៗ ដែលគួរចៀសវាង គឺពួកសារធាតុគីមី ការពារជូរផ្អូមដូចជា អាម៉ូនីញ៉ូម ឡូរីល ស៊ុលហ្វាត ជាសារធាតុគីមីខ្លាំងណាស់ បើអ្នកច្រឡំទុកនៅកន្លែងដែលមានសីតុណ្ហភាពខ្ពស់ វាអាចបញ្ចោញឧស្ម័នអាម៉ូញាក់ចេញមក។
បើអ្នកប្រើសាប៊ូដែលជាបាសច្រើនហើយថែមទាំងផ្សំសារធាតុគីមី នឹងធ្វើឱ្យសក់របស់អ្នកជ្រុះនិងបាត់បង់ជាតិសំណើមតាមធម្មជាតិជា លទ្ធផលគឺ សក់ស្ងួតក្រៀមថែមទាំងបែកចុងទៀតផង។
អ្វីដែលគួរឱ្យប្រយ័ត្ន គឺសារធាតុសូដ្យូមក្លរីដដែលអ្នកផលិតតែងយកមកផ្សំ ព្រោះជាសារធាតុមានតម្លៃថោកដែលធ្វើឱ្យសាច់សាប៊ូខាប់តែចំណុច អាក្រក់គឺ ធ្វើឱ្យជាតិប្រេងដែលមាន ប្រយោជន៍ចំពោះសរសៃសក់បាត់បង់អស់ ហើយសាប៊ូដែលល្អត្រូវគ្មានសមាសធាតុផ្សំរបស់អំបិល។
អ្នកគួរចាប់ផ្តើមពីសាប៊ូខ្សោយៗ និងមានសមាសធាតុដែលជាធម្មជាតិច្រើនបំផុត។ ភាគច្រើនផលិតផលពីរុក្ខឱសថជាសាប៊ូដែលមានតម្លៃថ្លៃជាងទីផ្សារ ទូទៅ ដោយសារវាមានសមាសធាតុផ្សំដែលថ្លៃជាងនោះឯង៕

ចង់បានបបូរមាត់ស៊ីជម្ពូគួរធ្វើយ៉ាងណា?
តើអ្នកចង់ឱ្យបបូរមាត់របស់អ្នកមានពណ៌ស៊ីជម្ពូដែរឬទេ?
បបូរមាត់ពណ៌ស៊ីជម្ពូប្រហែលជាបំណងប្រថ្នារបស់បុរស
និងស្ត្រីគ្រប់ៗរូប។
ដោយសារតែបញ្ហាផ្សេងៗអាចបណ្តាលឱ្យបបូរមាត់របស់អ្នកមិនអាចមានពណ៌
ស៊ីជម្ពូតាមបំណងប្រថ្នារបស់អ្នកនោះទេ។
ប៉ុន្តែសូមកុំបារម្មណ៍អ្នកអាចមានបបូរមាត់ពណ៌ស៊ីជម្ពូបានដោយគ្រាន់តែប្រើប្រាស់នៅវិធីសាស្ត្រតាមបែបធម្មជាតិងាយៗ។
វិធីសាស្ត្រនោះគឺ គ្រាន់តែយកផ្លែល្ហុងទុំមួយចំណិត បន្ទាប់មកយកវាមកបិតនៅលើបបូរមាត់របស់អ្នកជាប្រចាំថ្ងៃ។ នៅពេលដែលអ្នកអនុវត្តនៅវិធីសាស្ត្របែបនេះ ប្រាកដជាអាចធ្វើឱ្យមាត់របស់អ្នកមានពណ៌ស៊ីជម្ពូជាមិនខាន។ វិធីសាស្ត្របែបនេះទាមទាររយៈពេលយូរទើបទទួលបាននៅលទ្ធផលគួរជាទី គាប់ចិត្តសមតាមបំណងរបស់អ្នក។

ក្បាលរមៀតនិងទឹកឃ្មុំជួយបំបាត់ស្នាម
តើអ្នកចង់បំបាត់ស្នាមដែលបន្សល់ដោយមុន ឬបញ្ហាផ្សេងៗដែរ ឬទេ ?
តើអ្នកមានវិធីសាស្ត្រណាខ្លះនៅក្នុងការបំបាត់ស្នាមនៅលើមុខ
និងស្បែករបស់អ្នក?
ថ្ងៃនេះនាងនឹងបង្ហាញជូននៅវិធីសាស្ត្រងាយៗនៅក្នុងការបំបាត់ស្នាមនៅលើផ្ទៃមុខដោយប្រើប្រាស់ក្បាលរមៀត និងទឹកឃ្មុំ។
វិធីសាស្ត្រងាយៗនោះគឺ អ្នកគ្រាន់តែយកក្បាលរមៀត
បន្ទាប់មកចិតវាស្តើងៗហើយយកទៅហាលថ្ងៃឱ្យស្ងួត។
យករមៀតដែលហាលថ្ងៃហើយនោះទៅបុកឱ្យម៉ត់ហើយយកវាទៅលាយជាមួយនិង
ទឹកឃ្មុំសុទ្ធ និងកូរវាឱ្យសព្វ។
បន្ទាប់មកយកវាមកលាបនៅលើផ្ទៃមុខរបស់អ្នកជាប្រចាំថ្ងៃនៅ
មុនពេលចូលគេង។
ប្រសិនបើអ្នកឧស្សាហ៍អនុវត្តនៅវិធីសាស្ត្រនេះអ្នកនឹងទទួលបាននៅ
លទ្ធផលល្អជាក់ជាមិនខាន។
Posted by Unknown
Tag :
សម្រស់
ការពារស្បែកយ៉ាងណាកុំឱ្យកើតមុន?
មុន គឺពាក្យមួយម៉ាត់ដែលបុរស ឬស្ត្រីគ្រប់ៗគ្នាមិនចង់ឱ្យបញ្ហានេះកើតនៅលើស្បែកមុខ និងដងខ្លួននោះទេ។
ប៉ុន្តែដោយសារតែបញ្ហាអាកាសធាតុបញ្ហាប្រែប្រួលអ័រម៉ូន និងបញ្ហាផ្សេងៗទៀតអាចបណ្តាលឱ្យអ្នកកើតមុន។
តើអ្នកមានវិធីសាស្ត្របែបណាដើម្បីការពារស្បែកពីការកើតមុន? ថ្ងៃនេះនឹងបង្ហាញនៅវិធីសាស្ត្រងាយៗដើម្បីបង្ការកុំឱ្យកើតមុន។
វិធីសាស្ត្រងាយៗទាំងនោះរួមមាន៖
១. សម្អាតស្បែកមុខជាប្រចាំ: នៅពេលដែលអ្នកចេញទៅក្រៅប៉ះពាល់កំដៅថ្ងៃ និងធូលីដីអាចបណ្តាលឱ្យអ្នកកើតមុន ដូច្នេះហើយបន្ទាប់ពីអ្នកមកពីខាងក្រៅ អ្នកគួរតែធ្វើការសម្អាតមុខជាមួយនិងហ្វូមលាងមុខ ។
២. កុំយកដៃដែលមិនស្អាតទៅប៉ះលើស្បែកមុខរបស់អ្នកៈ ព្រោះថាវាអាចឆ្លងមេរោគពីដៃដែលមិនស្អាតហើយ បង្កទៅជាមេរោគដែលអាចបង្កឱ្យកើតមុន
៣.មិនគួរធ្វើការផាត់មុខញឹកញាប់ពេកទេៈ ព្រោះវាក៏ជាមូលហេតុមួយដែលបណ្តាលឱ្យកើតមុនបានដែរ
៤. ពិនិត្យមើលអ្វីដែលមាននៅលើសក់របស់អ្នកៈ ព្រោះថាសារជាតិខ្លាញ់ ឬជាតិប្រេងដែលមាននៅលើក្បាលរបស់អ្នកអាចធ្វើឱ្យកើតមុនបាន ដូច្នេះហើយសូមពិនិត្យមើលអ្វីដែលមាននៅលើសក់ និងស្បែកក្បាលរបស់អ្នក។
៥. ធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំថ្ងៃ
៦. ប្រើក្រែមសម្រាប់ថែរក្សាស្បែកដើម្បីជួយបញ្ជៀសបញ្ហាកើតមុន
៧. កុំនៅក្រោមកម្តៅថ្ងៃយូរពេកៈ ព្រោះថាវាអាចធ្វើឱ្យស្បែករបស់អ្នកបង្កទៅជាបញ្ហាកើតមុនបាន ដូច្នេះប្រសិនបើអាជៀសវៀងបានគួរតែកុំនៅក្រោមកម្តៅថ្ងៃ

ស្អាតមិនបាច់ចំណាយច្រើន!
រូបរាងជាកត្តាដ៏ចម្បងមួយដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍ពី
មនុស្សជុំវិញខ្លួន
ដូច្នេះលោកអ្នកតែងខ្វាយខ្វល់និងយកចិត្តទុកដាក់ចំពោះចំណុចនេះ។
អ្នកខ្លះស្វែងរកមធ្យោបាយកែខៃផ្សេងៗ ដើម្បីប៉ះប៉ូវចំណុចខ្វះខាតបើទោះជាដឹងថាវិធីមួយចំនួនអាចប្រឈមនឹង គ្រោះថ្នាក់ដល់សុខភាពយ៉ាងណាក៏ដោយ។
ក្រៅពីប្រឈមនឹងគ្រោះថ្នាក់អ្នករកសេវាកម្មកែសម្ផស្សទាំងនោះក៏ ប្រឈមនឹងការចំណាយយ៉ាងខ្ពស់កប់ក្ដោងផងដែរ។ វិធីងាយៗដែលជួយឲ្យអ្នកមើលទៅស្រស់ស្អាត ដោយពុំចំណាយច្រើនទៀតផង។
សូមអានការណែនាំដូចខាងក្រោម៖
១. គេងឲ្យបានគ្រប់គ្រាន់១០ម៉ោង ក្នុងមួយថ្ងៃ។ ការគេងបានគ្រប់គ្រាន់ធ្វើឲ្យរាងកាយនិងខួរក្បាលមានភាពស្រស់ស្រាយ និងរឹងមាំ ដូច្នេះទឹកមុខរបស់អ្នកក៏ស្រស់ស្រាយដូចគ្នា។ ផ្ទុយទៅវិញ បើសិនអ្នកគេងមិនបានគ្រប់គ្រាន់នឹងធ្វើឲ្យខួរក្បាលចុះខ្សោយ គិតយឺត ខ្មៅក្រោមភ្នែក និងមានទឹកមុខស្លេកស្លាំងជាដើម។
២. ឈរឲ្យបានត្រង់ខ្លួន។ នៅពេលដែលអ្នកឈរបានត្រង់ដងខ្លួននឹងធ្វើឲ្យអ្នកមើលទៅមានរាងស្វែល ហើយការធ្វើបែបនេះក៏នឹងជួយបង្កើនជំនឿចិត្តលើខ្លួនឯងដែរ។ ត្រូវប្រុងប្រយ័ត្នចំពោះការពត់ពែនកោងខ្លួនរបស់អ្នកត្រូវព្យាយាម កែតម្រូវរហូតដល់ក្លាយជាទម្លាប់។
៣. កែប្រែទម្លាប់លុបលាងមុខ។ ប្រសិនបើអ្នកធ្លាប់លុបលាងមុខដោយប្រើការត្រដុសខ្លាំងៗ ឥឡូវងាកមកប្រើកន្សែងទន់ត្រដុសថ្នមៗវិញ ដែលនេះនឹងធ្វើឲ្យមានការប្រសើរជាងមុនមិនខាន។
៤. ញ៉ាំទឹកឲ្យបានច្រើន។ លោកអ្នកគួរញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់២លីត្រក្នុងមួយថ្ងៃ។ ការញ៉ាំទឹកច្រើននេះជួយរក្សាសំណើមក្នុងរាយកាយនិងផ្ដល់ឋាមពល។
៥. ញ៉ាំផ្លែឈើឲ្យបានច្រើន។ ផ្លែឈើជាប្រភពនៃសារធាតុបំប៉នដែលជួយឲ្យអ្នកអ្នកមើលទៅក្មេងជាង វ័យ និងជួយទប់ស្កាត់ភាពជ្រីវជ្រួញ។
៦. ប្រើប្រាស់ទឹកអប់ជំនួយ។ លោកអ្នកគួរប្រើប្រាស់ទឹកអប់ដែលមានក្លិនផ្លែឈើ ឬក្លិនផ្កា ព្រោះជាទូទៅទាំងបុរសនិងនារីមានភាពទាក់ទាញនឹងក្លិនក្រអូបដែល នៅជាប់ខ្លួនរបស់អ្នក។ ប៉ុន្តែគួរជៀសវាងទឹកអប់ដែលមានក្លិនខ្លាំងដែលធ្វើឲ្យអ្នកដទៃ វាយតម្លៃថា អ្នកមិនចេះប្រើប្រាស់ទឹកអប់។
៧. ស្លៀកពាក់ឲ្យបានស្អាត។ សំលៀកបំពាក់ជាគ្រឿងតុបតែងចម្បងដែលជួយបង្កើនសម្រស់រាងកាយ។ អ្នកគួរស្លៀកសំលៀកបំពាក់ណាដែលអ៊ុតបានរៀបរយ និងតម្រូវតាមរាងកាយអ្នកសំលៀកបំពាក់ប្រភេទនេះនឹងជួយលើកសម្រស់ អ្នកឲ្យមើលទៅក្មេង និងស្រស់ស្អាតជាងមុន។

អត្ថប្រយោជន៏របស់ក្រូចសើចចំពោះសម្រស់
ការយកក្រូចសើចមកកក់សក់នោះមានច្រើនវិធីដូចខាងក្រោម៖
១-យកក្រូចសើចស្រស់ៗមកពុះជាពីរឆ្កឹះយកគ្រាប់ចេញច្របាច់យកទឹកមក កក់សក់។ ប៉ុន្តែវិធីនេះនឹងមិនបានប្រយោជន៍ពីប្រេងសម្បកក្រូចសើច ទេ។
២-បកសម្បកក្រួចសើចចេញយកមកបុកឲ្យម៉ដ្ឋ រួចច្របាច់ទឹកក្រូចសើចលាយចូលចាក់ទឹកចូលបន្តិចឲ្យល្មមតែ គ្រឿងផ្សំចាប់ផ្តើមរាវ កូរវាចូលគ្នាឲ្យសព្វទុកចោល៥-១០នាទី រួចត្រងពូតយកតែទឹកមកប្រើ។ វិធីនេះពេលកក់ សក់នឹងធំក្លិនក្រពុលសម្បកក្រូចសើច ប៉ុន្តែពេលកក់រួចនឹងមានក្លិនក្រអូបប្រហើរតែម្តង។
៣-យកក្រូចសើចមកហាន់ជាចំណិត និងដាក់ចូលម៉ាស៊ីនក្រឡុក ក្រឡុកទាល់តែម៉ដ្ឋល្អរួចយក មកដាក់ចាន ចាក់ទឹកក្តៅចូលទាល់តែលិចកូរឲ្យសព្វទុកចោល១០-២០នាទី ពូតយកតែទឹកដាក់ ដបក្លាស្សេទុកបាន ១-២សប្តាហ៍។
ចំពោះក្រូចសើចវិញយើងអាចប្រើក្រូចស្រស់ ឬដុតភ្លើងសិនក៏បាន។ នៅពេលបានទឹកក្រូចសើចហើយ មុននឹងកក់សក់ គួរតែស្រោចទឹកលើសក់ឲ្យសើមជាមុនសិនដោយសារតែទឹកក្រូចសើចមានឥទ្ធិពល ជាអាស៊ីដចាស់អាចកាត់ស្បែកក្បាលបាន។
នៅពេលដែលកំពុងកក់សក់ គួរតែច្របាច់ឈ្លីក្បាលផងកក់ទុកចោល២-៣នាទី សឹមលាងចេញហើយកក់ម្តងទៀត រួចលាងចេញឲ្យស្អាត កុំឲ្យមានកម្ទេចក្រូចសើចសេសសល់លើក្បាល ពីព្រោះវាធ្វើឲ្យខូចសក់។ ម្យ៉ាងវិញទៀតត្រូវមានការប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យទឹកក្រូចសើចចូលភ្នែក ឬចូលមាត់ ពីព្រោះវាធ្វើឲ្យផ្សាក្រហាយ និងស្ពឹកមាត់។
ពេលប្រើយើងអាចមានអារម្មណ៍ផ្សាស្បែកក្បាលតាមកន្លែងខ្លះៗ នោះបញ្ជាក់ថា ត្រង់កន្លែងនោះមានដំបៅវាមិនបង្ករគ្រោះថ្នាក់អ្វីទេ ប្រើយូរៗទៅវានឹងជាដោយខ្លួនឯង។ ប៉ុន្តែប្រសិនបើផ្សាពេញស្បែកក្បាលតែម្តងនោះ បញ្ជាក់ថា ទឹកក្រូចសើចខាប់ពេកត្រូវលាយទឹកបន្ថែមបន្តិចទៀត៕

អាហារសម្រាប់ទប់ស្កាត់រោគមុន
នេះជាអាហារបីមុខដែលនៅពេលបរិភោគហើយអាចជួយកាត់បន្ថយសារជាតិខ្លាញ់
និងកម្ចាត់កោសិកាដែលខូចនៅលើផ្ទៃមុខមិនឲ្យកកស្ទះដែលជា
មូលហេតុនាំកើតរោគមុន
ជួយកាត់បន្ថយស្លាកស្នាមពីការកើតមុនលើផ្ទៃមុខ។
ក្រៅពីនេះនៅជួយស្បែកលើផ្ទៃមុខមានសំណើមយ៉ាងល្អទៀតផង។
រូបមន្តផ្លែប៉ោម-ទឹកឃ្មុំ ការពារការកើតមុននិងកាត់បន្ថយស្នាមអុជខ្មៅ
វិធីផ្សំៈ កិនផ្លែប៉ោមមួយផ្លែឲ្យម៉ដ្ឋ លាយជាមួយទឹកឃ្មុំពីរស្លាបព្រា ហើយយកមកបំពោកបរិវេណដែលកើតមុន ឬមានស្លាកស្នាមអុជខ្មៅដោយទុកចោលប្រហែល១៥នាទី ហើយសឹមលាង ទឹកក្តៅឧណ្ហៗ បន្ទាប់មកសម្អាតដោយទឹកធម្មតារួចហើយជូតមុខឲ្យស្ងួតវិញ។
រូបមន្ត ប៉េងប៉ោះ កាត់បន្ថយខ្លាញ់ កម្ចាត់កោសិកាដែលខូចចេញពីផ្ទៃមុខ
វិធីផ្សំៈ ចិញ្ច្រាំប៉េងប៉ោះមួយផ្លែឲ្យម៉ដ្ឋល្អ ហើយយកមកម៉ាស្សាថ្មមៗដោយ ទុកចោលរហូតសើមស្រពាប់ៗ ឬមានអារម្មណ៍ថាតឹងស្បែកមុខហើយសឹម លាងសម្អាតដោយទឹកស្អាតចេញមុននឹងផ្តិតផ្ទៃមុខឲ្យស្ងួត។
រូបមន្តឪឡឹក ជួយបន្ថែមសំណើមដល់ស្បែកមុខ
រូបមន្តផ្លែប៉ោម-ទឹកឃ្មុំ ការពារការកើតមុននិងកាត់បន្ថយស្នាមអុជខ្មៅវិធីផ្សំៈ កិនផ្លែប៉ោមមួយផ្លែឲ្យម៉ដ្ឋ លាយជាមួយទឹកឃ្មុំពីរស្លាបព្រា ហើយយកមកបំពោកបរិវេណដែលកើតមុន ឬមានស្លាកស្នាមអុជខ្មៅដោយទុកចោលប្រហែល១៥នាទី ហើយសឹមលាង ទឹកក្តៅឧណ្ហៗ បន្ទាប់មកសម្អាតដោយទឹកធម្មតារួចហើយជូតមុខឲ្យស្ងួតវិញ។
រូបមន្ត ប៉េងប៉ោះ កាត់បន្ថយខ្លាញ់ កម្ចាត់កោសិកាដែលខូចចេញពីផ្ទៃមុខ
វិធីផ្សំៈ ចិញ្ច្រាំប៉េងប៉ោះមួយផ្លែឲ្យម៉ដ្ឋល្អ ហើយយកមកម៉ាស្សាថ្មមៗដោយ ទុកចោលរហូតសើមស្រពាប់ៗ ឬមានអារម្មណ៍ថាតឹងស្បែកមុខហើយសឹម លាងសម្អាតដោយទឹកស្អាតចេញមុននឹងផ្តិតផ្ទៃមុខឲ្យស្ងួត។
រូបមន្តឪឡឹក ជួយបន្ថែមសំណើមដល់ស្បែកមុខ
វិធីផ្សំៈ
កិនផ្លែឪឡឹកពីរចំណិតធំល្មមរួចហើយយកទៅបំពោកលើផ្ទៃមុខដោយទុកចោលប្រហែល
១០នាទី ឬ
រងចាំរហូតដល់មានអារម្មណ៍តឹងស្បែកមុខសឹមលាងចេញដោយទឹកក្តៅឧណ្ហៗ
រួចលាងសម្អាតដោយទឹកធម្មតានិងជូតឲ្យស្ងួតវិញ។
ត្រូវឆ្លាស់គ្នាប្រើរូបមន្តផ្លែឈើទាំងបីឲ្យបានញឹកញាប់នោះស្បែកមុខរបស់
អ្នកនឹងប្រែសភាពស្រស់ស្រាយឡើងវិញជាក់ជាពុំខាន៕
Posted by Unknown
Tag :
សម្រស់
វិធីប្រើទឹកអប់អោយមានក្លិនជាប់បានយូរ
-ពេលដែលត្រូវប្រើៈ
មនុស្សយើងម្នាក់ៗតែងតែប្រាថ្នាក្លិនដែលឈ្ងុយជាប់ខ្លួន។
ជាទូទៅមនុស្សភាគច្រើនចូលចិត្តបាច់ទឹកអប់ពេលទៅធ្វើការ
ប៉ុន្តែការបាញ់ទឹកអប់នៅពេលយប់សំខាន់ជាង។
-ក្លិនដែលស័ក្តិសមៈ អ្នកគួរមានទឹកអប់អោយលើសពីមួយប្រភេទ ព្រោះថាក្លិនទឹកអប់ដែលអ្នកប្រើនៅពេលថ្ងៃអាចនឹងមិនសមស្រប សម្រាប់បរិយាកាសនៅពេលថ្ងៃ។ ចំណែកនៅពេលយប់អ្នកគួរជ្រើសរើសទឹកអប់ដែលមានក្លិនមុត ដូចជាក្លិនគ្រឿងទេសជាដើម។
-កន្លែងដែលគួរបាញ់ៈ ការជ្រើសចំណុចលើរាងកាយដែលគួរបាញ់ទឹកអប់នោះ គឺជារឿងសំខាន់ខ្លាំងណាស់។ ការបាញ់ទឹកអប់បន្តិចបន្តួចនៅកៀនស្លឹកត្រចៀកធ្វើអោយបុរសដែល ឪនមកនិយាយជិតអ្នកអាចធំក្លិនក្រអូបពីរាងកាយរបស់អ្នក។
ចំណែកឯដើមទ្រូងក៏ចាត់ទុកជាចំណុចសំខាន់សម្រាប់បាញ់ទឹកអប់ដែរ ព្រោះក្លិនទឹកអប់នឹងចូលទៅលាយផ្សំជាមួយក្លិនខ្លួនធម្មជាតិរបស់ អ្នកក្លាយជាក្លិនដ៏ក្រអួបគួរអោយចងចាំមិនងាយបំភ្លេចបាន។
-បរិមាណដែលត្រូវប្រើៈ ទឺកអប់ផ្តល់នូវភាពក្រអូបសម្រាប់អ្នកដែលនៅជិតខ្លួនអ្នក ដូច្នេះអ្នកគួរបាញ់ទឹកអប់នៅក្រោមស្លឹកត្រចៀក និងលើដងខ្លួនតែបន្តិចបានហើយព្រោះថាក្លិនទឹកអប់របស់អ្នកធ្វើ អោយក្លិនកាន់តែខ្លាំងឡើយៗ។ ចំណែកឯការបាញ់ទឹកអប់ច្រើនពេកនឹងធ្វើអោយខ្លួនអ្នកបានក្លិនឆួល ខ្លាំងក្រោយពេលបាញ់បានប៉ុន្មានម៉ោង។

ពេលលាបក្រេមគូររឹមបបូមាត់មុនឬក្រោយ?
ប្រហែលជាសុភាពនារីយើងជាច្រើនមានការ
ច្របូកច្របល់មិនដឹងថាគួរគូរឹមបបូរមាត់មុន ឬ
ក្រោយលាបក្រេមទើបល្អជាង? តាមពិតស្រេចតែលើអ្នកចង់បានបែបណា
ឬភាពងាយស្រួលរបស់អ្នក។
ប៉ុន្តែបើគូររឹមឬគែមបបូរមាត់មុនពេលលាបក្រេមនឹងធ្វើឲ្យអ្នក
មើលឃើញខ្សែរឹមបបូរមាត់របស់ខ្លួនឯច្បាស់អាចគូររឹមបានច្បាស់ជាង
ហើយពេលលាបក្រេមមិនហៀរចេញក្រៅប្រតេកប្រតាក។
ប៉ុន្តែគួរជ្រើសរើសពណ៌ខ្មៅដៃគូរស្នាមរឹមបបូរមាត់ស៊ីគ្នានឹងពណ៌
ក្រែមលាបបបូរមាត់ ដើម្បីចៀសវាងឃើញពណ៌
រឹមបបូរមាត់ដោយឡែកខុសពីពណ៌ក្រេម។
ប៉ុន្តែបើអ្នកចង់ឲ្យបបូរមាត់របស់អ្នកមើលទៅ
ជាធម្មតានោះអ្នកជ្រើសរើសវិធីគូររឹមបបូរមាត់ក្រោយលាបក្រេមដែល
ធ្វើឲ្យខ្សែរឹមបបូរមាត់
ស៊ីគ្នាល្អជាមួយនឹងសាច់ក្រែមដែលលាបហើយមើលទៅដូចធម្មជាតិដែរ។
Posted by Unknown
Tag :
សម្រស់
ធ្វើឲ្យរាងស្អាតដោយទឹកដោះគោ
ការឡើងទម្ងន់ គឺជាក្តីកង្វល់មួយ សម្រាប់សុភាពនារីទាំងឡាយ
ដែលចង់បានរាងដ៏តូចស្រឡូន
ជាទីចំណាប់អារម្មណ៍និងគួរឲ្យក្នក់ក្នាញ់ពីមនុស្សទូទៅជាពិសេសពី
មនុស្សជាទីស្រឡាញ់របស់ខ្លួន។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រងាយៗចំនួន ៥យ៉ាង ដែលអាចជួយឲ្យសុភាពនារី ទាំងឡាយសម្រកទម្ងន់របស់ខ្លួនបាន។
១.ចាប់ផ្តើមពីការជ្រើសរើសថាអ្នកនឹងសម្រកទម្ងន់ដោយការផឹក
ទឹកដោះគោជាអាហារបន្ថែមឬសម្រក ទម្ងន់ដោយទឹកដោះគោសុទ្ធសាធ
ដែលវាផ្តល់ផល មិនខុសគ្នាប៉ុន្មានឡើយ។
ប៉ុន្តែអ្នកគួរសម្រកទម្ងន់ ដោយផឹកទឹកដោះគោ
ដើម្បីបន្ថែមលើអាហារសុខភាពដែលមានកាឡូរីទាបល្អជាង។
២.ការសម្រកទម្ងន់ដោយទឹកដោះគោត្រូវប្រើពេលប្រហែល១ ទៅ ៣សប្តាហ៍
ដែលអ្នកត្រូវផឹកទឹកដោះគោស្រស់សុទ្ធ
និងបន្ថយកិច្ចការក្នុងមួយថ្ងៃៗ។
៣.សាកល្បងប្រើវិធីសម្រកទម្ងន់ដោយការផឹកទឹកដោះគោ
គឺផ្សំទឹកដោះគោស្រស់ ១កែវជំនួសចំណីកំដរមាត់ទាំងអស់
ដែលអ្នកធ្លាប់ចូលចិត្ត
នោះរាងកាយនឹងអាចយកកាឡូរីដែលបានពីទឹកដោះគោយកទៅប្រើការ
នឹងដំណើរការបន្តទៀត។
៤.ផឹកទឹកដោះគោជាមួយអាហារពេលនីមួយៗ
បើអ្នកត្រូវការផឹកបន្ថែមត្រូវផឹកទឹកស្អាតមិនមែនភេសជ្ជៈបន្ថែម
ដែលផ្តល់កាឡូរីនោះឡើយ។
៥.កាល់ស្យូមបរិមាណខ្ពស់ក្នុងទឹកដោះគោ
អាចជួយឲ្យអ្នកសម្រកទម្ងន់ ដែលបានលើស
និងរក្សាទម្ងន់ខ្លួនឲ្យកាន់តែស្រស់ស្អាត។
Posted by Unknown
Tag :
សម្រស់
ស្បែកម៉ត់ស្អាតដោយសារផ្លែល្ហុងនិងក្រូចឆ្មា
ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងនៅអត្ថប្រយោជន៍ល្អៗ របស់ផ្លែល្ហុងតាមរយៈការបង្ហាញរបស់ Khmerzoom ពីមុនមកហើយ។
ដោយសារតែយល់ឃើញពីអត្ថប្រយោជន៍ល្អៗ របស់ផ្លែល្ហុង
ដូច្នេះហើយបានជានៅក្នុងថ្ងៃនេះ Khmerzoom
សូមលើកយកនៅវិធីសាស្ត្រក្នុងការធ្វើឱ្យស្បែកមុខសម៉ត់រលោងស្អាត
ដោយសារផ្លែល្ហុង និងក្រូចឆ្មា។
វាអាចចាត់ទុកជារឿងចម្លែកមួយដែលយកផ្លែល្ហុង និងក្រូចឆ្មា
មកច្នៃធ្វើជាម៉ាសបំបាត់នៅស្នាមអុជខ្មៅនៅលើស្បែក។
វិធីសាស្ត្រនៃការធ្វើម៉ាសដែលផ្សំពីផ្លែល្ហុងមានដូចខាងក្រោមនេះ ៖
• ជ្រើសរើសផ្លែល្ហុងមួយចំណិត មកកិនលាយជាមួយនិងទឹកក្រូចឆ្មាបន្តិច រហូតដល់វាក្លាយជាល្បាយ ។
• បន្ទាប់មកយក ស្បៃមកដាក់ពីលើស្បែកមុខ ហើយលាបល្បាយដែលបានកិនរួចនោះទៅលើស្បែករបស់អ្នក រួចទុកចោល ១៥នាទី ។
• លាងសម្អាតចេញជាមួយនិងទឹកក្តៅអ៊ុនៗជាការស្រេច ។
វិធីសាស្ត្រដូចដែលយើងបានបង្ហាញនៅខាងលើនេះ
ពិតជាអាចជួយឱ្យស្បែកមុខរបស់អ្នកស្រស់ថ្លា
ព្រមទាំងបំបាត់នៅស្នាមអុជខ្មៅនៅលើស្បែក។
អ្នកអាចអនុវត្តនៅវិធីសាស្ត្របែបនេះជារៀងរាល់១សប្តាហ៍ម្តង
នោះអ្នកនឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។
Posted by Unknown
Tag :
សម្រស់
៥ វិធីព្យាបាលបញ្ហាមុនបន្ទាប់ពីញេចរួច
បុរសស្ត្រីភាគច្រើនតែងតែជួបប្រទះបញ្ហាផ្សេងៗ
ដែលតែងតែកើតមាននៅលើផ្ទៃមុខរបស់អ្នកជាពិសេសនោះគឺ មុន។
នៅពេលដែលជួបប្រទះបញ្ហានេះ
តែងតែធ្វើឱ្យបុរសស្ត្រីភាគច្រើនមានកង្វល់នៅក្នុងចិត្ត
ហើយថែមទាំងមិនសូវមានទំនុកចិត្តលើខ្លួននៅពេលដែលដើរចេញទៅ
កម្មវិធីណាមួយ។
តើគួរធ្វើយ៉ាងណា ដើម្បីព្យាបាលបញ្ហាមុនបន្ទាប់ពីញេចរួច
ដើម្បីកុំឱ្យឆ្លងបាក់តេរីផ្សេងៗ?
ថ្ងៃនេះយើងនឹងបង្ហាញជូននៅវិធីសាស្ត្រនៅក្នុងការព្យាបាលមុន
បន្ទាប់ពីអ្នកធ្វើការញេចរួច។
ខាងក្រោមនេះ គឺជាវត្ថុងាយៗដែលអាចជួយព្យាបាលបញ្ហាមុខរបស់អ្នកបានបន្ទាប់ពីញិចរួច៖
១.Tea tree oil: ប្រេងតែបៃតងពីធម្មជាតិមាន
Anti-bacterial សមស្របដែលអាចជួយ
កម្ចាត់បញ្ហានៃការឆ្លងបាក់តេរីផ្សេងៗ ។
អ្នកអាចយកប្រេងតែពីធម្មជាតិ ២ ឬ ៣ ដំណក់បន្តក់ទៅលើសំឡី
បន្ទាប់មកយកមកលាបនៅលើមុនរបស់អ្នក។
បន្ទាប់មកអ្នកត្រូវទុកវាឱ្យស្ងួតមួយរយៈ
ហើយលាងសម្អាតវាដោយទឹកត្រជាក់។
វិធីសាស្ត្រនេះអាចជួយឱ្យស្បែកមុខរបស់អ្នកទន់
និងស្រស់ស្អាតឡើងវិញ។
២.ទឹកកក:
នេះគឺជាវិធីសាស្ត្រដែលងាយស្រួលបំផុតដើម្បីកម្ចាត់បាក់តេរីដែលមាន
នៅត្រង់មុននោះ។ លើសពីនេះទៅទៀត វាអាចជួយភ្ជិតប្រហោងមុខផងដែរ។
សូមចងចាំថា
ប្រសិនបើមានបញ្ហារមាស់កំឡុងពេលដែលអ្នកយកទឹកកកមកដាក់នោះ
សូមកុំបន្តទៀត ព្រោះថា
ស្បែកមុខរបស់អ្នកមិនត្រូវជាមួយនិងការប្រើប្រាស់វត្ថុបែបនេះ។
៣.ទឺកខ្ទឹមស: ខ្ទឹមសមានអនុភាពខ្លាំងបំផុតដើម្បី
ភ្ជិតនៅមុខរបួសក៏ដូចជាសម្លាប់បាក់តេរីផងដែរ។
បើទោះជាខ្ទឹមសមានក្លិនមិនល្អក៏ដោយ
ប៉ុន្តែនៅពេលដែលអ្នកប្រើវាហើយទទួលបានលទ្ធផលល្អប្រសើរបំផុត។
៤.ជីអង្កាម និងទឹកឃ្មុំ:
អ្នកអាចយកជីអង្កាមទៅបុកឱ្យម៉ត់ ហើយលាយជាមួយនិងទឹកឃ្មុំ
បន្ទាប់មកយកវាមកលាបនៅលើផ្ទៃមុខរបស់អ្នក។
អ្នកក៏អាចប្រើប្រាស់វាដូចជា ម៉ាស់ធម្មជាតិ
ដើម្បីមកលាបនៅលើមុខក៏បានដែរ
ហើយលាងសម្អាតវាជាមួយនិងទឹកក្តៅអ៊ុនៗជាការស្រេច។
៥.ទឹកក្រូចឆ្មា:
អ្នកអាចប្រើប្រាស់ទឹកក្រូចឆ្មាមកលាបនៅលើផ្ទៃមុខ
ដើម្បីកម្ចាត់នៅបាក់តេរីដែលមាននៅលើផ្ទៃមុខរបស់អ្នក។
វិធីសាស្ត្រនេះអាចជួយឱ្យស្បែកមុខរបស់អ្នកស្ងួតព្រមទាំងកម្ចាត់
ខ្លាញ់នៅលើផ្ទៃមុខផងដែរ។
Posted by Unknown
Tag :
សម្រស់
វិធី៣យ៉ាងជួយបំបាត់បញ្ហាក្លៀកខ្មៅ
ក្លៀកខ្មៅស្រអាប់អាចបណ្តាលឱ្យអ្នកបាត់បង់នៅជំនឿចិត្តនៅ
ក្នុងការស្លៀកសម្លៀកបំពាក់បែបស៊ិចស៊ី។ ស្បែកនៅត្រង់បរិវេណក្លៀក
គឺមិនដែលបានត្រូវពន្លឺ និងខ្យល់នោះទេ
ដែលជាហេតុធ្វើឱ្យស្បែករបស់អ្នកមានភាពខ្មៅស្រអាប់។
លើសពីនេះទៅទៀត
ដោយសារតែបញ្ហាបែកញើសពីគ្រឿងសម្អាងដែលយើងប្រើសម្រាប់លាបក្លៀក
ការកោរ ឬ បញ្ហាផ្សេងៗទៀតអាចធ្វើឱ្យក្លៀករបស់អ្នកខ្មៅបាន !
១. ទឹកឃ្មុំ និងក្រូចឆ្មា: អ្នកអាចយកទឹកឃ្មុំ
និងក្រូចឆ្មាមកលាយបញ្ចូលគ្នា បន្ទាប់មកយកវាមកលាបនៅបរិវេណក្លៀក
ហើយទុកចោលរយៈពេល១៥នាទី បន្ទាប់មកលាងសម្អាតចេញជាមួយនិង
ទឹកក្តៅអ៊ុនៗជាការស្រេច។
អ្នកអាចអនុវត្តវិធីសាស្ត្រនេះតាមពេលវេលាសមស្របណាមួយដែលអ្នកមាន។
២. ទឹកក្រូចឆ្មា ត្រសក់ និងរមៀត: អ្នកយកវត្ថុទាំង៣នេះ
ទៅកិនលាយបញ្ចូលគ្នា បន្ទាប់មកយកមកលាបនៅបរិវេណក្លៀករបស់អ្នក
រួចទុកចោលរយៈពេល ២០នាទី។
វិធីសាស្ត្រនេះអាចជួយឱ្យស្បែកនៅបរិវេណក្លៀករបស់អ្នកភ្លឺថ្លា
និងទន់រលោង។
៣. ដំឡូងបារាំង ឬត្រសក់: វា
គឺជាវិធីសាស្ត្រដ៏ល្អបំផុតដែលអាចជួយឱ្យក្លៀករបស់អ្នក។
អ្នកអាចយកត្រសក់ ឬដំឡូងបារាំងក៏បានចិតស្តើងៗ
មកបិតនៅលើបរិវណក្លៀករបស់អ្នកផ្លាស់ប្តូរ៥នាទីម្តង។
សូមបញ្ចាក់ថា
វិធីសាស្ត្រខាងលើនេះអ្នកអាចជ្រើសរើសយកវិធីសាស្ត្រណាមួយក៏បានដែរ
ព្រោះសុទ្ធសឹងតែជាវិធីសាស្ត្រល្អៗដែលអាចជួយឱ្យក្លៀករបស់អ្នក
ភ្លឺស្រស់ស្អាត។
Posted by Unknown
Tag :
សម្រស់
មូលហេតុធ្មេញលឿងនិងវិធីកែខៃ
មូលហេតុបណ្តាលឱ្យធ្មេញលឿង៖
ធម្មតាធ្មេញមនុស្សយើងសភ្លឺចែងចាំង
ប៉ុន្តែអ្នកខ្លះបែរជាមានធ្មេញលឿង ឬក្រមៅ។
នេះបណ្តាលមកពីទទួលទានអាហារ ឬភេសជ្ជៈ ដែលមានពណ៌ជាប្រចាំដូចជា
កាហ្វេ តែជាដើម។ ការជក់បារី ក៏ជាមូលហេតុមួយផងដែរ។
ការដុសធ្មេញ ពុំបានស្អាត នាំឱ្យមានកម្ទេចអាហារ បាក់តេរី
និងកំណកកំបោរ តោងនៅជាប់ធ្មេញបន្តិចម្តងៗ យូរៗទៅ
បណ្តាលឱ្យឡើងពណ៌លឿងពណ៌ត្នោត ឬពណ៌ខ្មៅ នៅតាមចន្លោះធ្មេញ
និងតួធ្មេញ។ ម្យ៉ាងទៀត
មូលហេតុដែលបណ្តាលឱ្យធ្មេញលឿងក៏ដោយសារការទទួលទានថ្នាំតេត្រា
ស៊ីគ្លីន ដែលធ្វើឱ្យប៉ះពាល់ដល់ពណ៌របស់ធ្មេញផងដែរ។
កែបញ្ហាធ្មេញលឿង ដោយប្រើចេល៖ ចេលសម្រាប់លាបបំពោកលើធ្មេញអាចរកទិញបាននៅតាមឱសថស្ថានស្របច្បាប់នានា។
វិធីប្រើ៖ ដុសសម្អាតធ្មេញឱ្យស្អាត
បន្ទាប់មកយកជក់ជ្រលក់ទៅក្នុងចេលនោះរួចហើយ
យកមកលាបលើធ្មេញដែលមានបញ្ហា។ រួចរាល់ហើយទុកចោលប្រមាណ
១៥-៣០នាទី សឹមលាងសម្អាតចេញ។
ដូចនេះ ឱ្យបាន១-៣សប្តាហ៍
ដោយចាប់ផ្តើមពីធ្មេញជួរខាងលើមុនរួចសឹមជួរខាងក្រោមតាមក្រោយ។
ក្រោយពេលប្រើរួចត្រូវបិទគម្រប-ចេលឱ្យជិត
ឯជក់លាងទឹកឱ្យស្អាតហើយហាលឱ្យស្ងួត។
បន្ទាប់ពីធ្មេញសតាមចិត្តចង់បានហើយអ្នកត្រូវប្រើបន្តទៀតឱ្យ
ជាប់ជាប្រចាំ ដើម្បីឱ្យធ្មេញនៅតែសជាប់ជានិច្ច៕
Posted by Unknown
Tag :
សម្រស់
សក់ស្អាតដោយវិធីងាយៗ
ជារៀងរាល់ថ្ងៃមានស្ត្រីជាច្រើនចង់បាននូវការលូតលាស់សក់យ៉ាង
ឆាប់រហ័ស ដើម្បីងាយស្រួល និងធ្វើម៉ូតដែលស្រស់ស្អាតសំរាប់សក់វែង
ប៉ុន្តែជារឿយៗ
គឺពិបាកក្នុងការរកនូវវិធីធ្វើឲ្យសក់ដុះវែងនឹងក្រាស់បានយ៉ាង
ងាយឡើយ។
១. ត្រីសូម៉ុង គឺជា ត្រីដែលល្អបំផុត
យើងអាចយកវាមកញ៉ាំសំរាប់ការលូតលាស់នៃសក់ផងដែរ។
ត្រីសូម៉ុងជាត្រី មានប្រូតេអ៊ីន វីតាមីននឹងជាតិដែក។
ត្រីនេះមានផ្ទុក ទៅដោយវីតាមីន B12 និង អូមេហ្គា3 ខ្លាញ់ អាស៊ីត
ដូច្នេះវាអាច
ធ្វើឲ្យសក់យើងលូតលាស់វែងនិងស្បែកក្បាលមានសុខភាពល្អ។
២. សណ្តែក ប្រកបទៅ ដោយជាតិដែកស័ង្កសី
គឺជាអាហារសំខាន់ដែលផ្គត់ផ្គង់រាងកាយ។
ប្រសិនជាយើងមានបញ្ហាសក់ជ្រុះ សណ្តែកអាចជួយឲ្យយើងឈប់ជ្រុះសក់
ហើយនិងធ្វើឲ្យសក់លូតលាស់បានយ៉ាងលឿនទៀតផង។
តើប្រិយមិត្តចង់បាននៅសក់ដ៏វែងក្រាស់
និងមានភាពស្រស់ស្អាតដែររឺទេ?
៣. បន្លែ ដែលមានពណ៌បៃតងចាស់
គឺជាអាហារល្អបំផុតសំរាប់អ្នកចូលចិត្តបរិភោគនៅបន្លែ
ព្រោះវាអាចជួយធ្វើឲ្យសក់របស់យើងមានចំនួនកើនឡើងក្រាស់និងវែង។
បន្លែទាំងនោះមានស្ពៃខ្មៅ និង ខាត់ណា
ពួកវាមានប្រយោជន៍ណាស់សំរាប់ការលូតលាស់នៃសក់។ វាមានផ្ទុកទៅដោយ
វីតាមីន A និង C។ វីតាមីនទាំងនេះជួយ ឲ្យរាងកាយរបស់យើង
បង្កើតប្រេងនៅក្នុងសក់ឲ្យមានសំនើម មិនបែកចុង
និងមានការលូតលាស់យ៉ាងឆាប់រហ័សនៃសក់។
Posted by Unknown
Tag :
សម្រស់