Posted by : Unknown Wednesday, December 26, 2012

​           ការឡើង​ទម្ងន់ គឺជា​ក្តី​កង្វល់​មួយ សម្រាប់​សុភាពនារី​ទាំងឡាយ ដែល​ចង់បាន​រាង​ដ៏​តូច​ស្រ​ឡូ​ន ជាទី​ចំណាប់អារម្មណ៍​និង​គួរ​ឲ្យ​ក្នក់ក្នាញ់​ពី​មនុស្ស​ទូទៅ​ជា​ពិសេស​​ពី​ មនុស្ស​ជា​ទី​ស្រឡាញ់​របស់ខ្លួន​។
ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ងាយៗ​ចំនួន​ ៥​យ៉ាង ដែល​អាច​ជួយ​ឲ្យ​សុភាពនារី​ ទាំងឡាយ​សម្រក​ទម្ងន់​របស់​ខ្លួន​បាន​។​
១.​ចាប់ផ្តើម​ពី​ការជ្រើសរើស​ថា​អ្នកនឹង​សម្រក​ទម្ងន់​ដោយ​ការផឹក​ ទឹកដោះគោ​ជា​អាហារ​បន្ថែម​ឬ​សម្រក ទម្ងន់​ដោយ​ទឹកដោះគោ​សុទ្ធសាធ ដែល​វា​ផ្តល់​ផល មិន​ខុស​​គ្នា​​ប៉ុន្មាន​ឡើយ​។ ​ប៉ុន្តែ​អ្នក​គួរ​សម្រក​ទម្ងន់ ដោយ​ផឹក​ទឹកដោះគោ​ ដើម្បី​បន្ថែម​លើ​អាហារ​សុខភាព​ដែល​មាន​កាឡូរី​ទាប​ល្អ​ជាង​។​
២.​ការ​សម្រក​ទម្ងន់​ដោយ​ទឹកដោះគោ​ត្រូវ​ប្រើ​ពេល​ប្រហែល​១ ទៅ ៣​សប្តាហ៍ ដែល​អ្នក​ត្រូវ​ផឹក​ទឹកដោះ​គោ​ស្រស់​សុទ្ធ និង​បន្ថយ​កិច្ចការ​ក្នុង​មួយថ្ងៃៗ​។​
៣.​សាកល្បង​ប្រើ​វិធី​សម្រក​ទម្ងន់​ដោយ​ការផឹក​ទឹកដោះគោ​ គឺ​ផ្សំ​ទឹកដោះគោ​ស្រស់​ ១​កែវ​ជំនួស​ចំណី​កំដរ​មាត់​ទាំងអស់ ដែល​អ្នក​ធ្លាប់​ចូលចិត្ត នោះ​រាងកាយ​នឹង​អាច​យក​កាឡូរី​ដែល​បាន​ពី​ទឹកដោះគោ​យក​ទៅ​ប្រើការ នឹង​ដំណើរការ​បន្តទៀត​។​
៤.​ផឹក​ទឹកដោះគោ​ជាមួយ​អាហារ​ពេល​នី​មួយៗ​ បើ​អ្នក​ត្រូវ​ការផឹក​បន្ថែម​ត្រូវ​ផឹក​ទឹកស្អាត​មិនមែន​ភេសជ្ជៈ​បន្ថែម ដែល​ផ្តល់​កាឡូរី​នោះឡើយ​។​
៥.​កាល់ស្យូម​បរិមាណ​ខ្ពស់​ក្នុង​ទឹកដោះគោ​ អាច​ជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់ ដែល​បាន​លើស និង​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​កាន់តែ​ស្រស់ស្អាត​។​

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -