Posted by : Unknown Wednesday, December 26, 2012

          ក្លៀក​ខ្មៅ​ស្រអាប់​​អាច​បណ្តាលឱ្យ​អ្នក​បាត់​បង់​នៅ​ជំនឿ​ចិត្ត​​នៅ​ ក្នុង​ការ​ស្លៀក​សម្លៀក​បំពាក់​បែប​ស៊ិច​ស៊ី​។ ស្បែក​នៅត្រង់​បរិវេណ​ក្លៀក គឺ​មិន​ដែល​បាន​ត្រូវ​ពន្លឺ និង​ខ្យល់​នោះទេ ដែល​ជាហេតុ​ធ្វើឱ្យស្បែក​របស់​អ្នក​មាន​ភាព​ខ្មៅ​ស្រអាប់។
លើសពីនេះ​ទៅទៀត ​ដោយសារតែ​បញ្ហា​បែកញើស​ពី​គ្រឿង​សម្អាង​ដែល​យើង​ប្រើ​សម្រាប់​លាប​ក្លៀក ការ​កោរ ​ឬ​ បញ្ហា​ផ្សេងៗ​ទៀត​អាចធ្វើឱ្យ​ក្លៀក​របស់​អ្នក​​ខ្មៅ​​បាន !
១. ទឹកឃ្មុំ និង​ក្រូចឆ្មា: ​អ្នក​អាច​យក​ទឹកឃ្មុំ និង​ក្រូចឆ្មា​មក​លាយ​បញ្ចូល​គ្នា​ បន្ទាប់មក​យក​វា​មក​លាប​នៅបរិវេណ​ក្លៀក ហើយ​ទុក​ចោល​រយៈពេល​១៥​នាទី បន្ទាប់​មក​លាង​សម្អាត​ចេញ​ជាមួយនិង ទឹក​ក្តៅ​អ៊ុនៗ​ជាការស្រេច។​ អ្នក​អាច​អនុវត្ត​វិធីសាស្ត្រ​នេះ​តាម​ពេលវេលា​សមស្រប​ណាមួយ​ដែល​អ្នកមាន។
២. ទឹក​ក្រូចឆ្មា​ ត្រសក់ និង​រមៀត: អ្នក​យក​វត្ថុ​ទាំង​៣នេះ ទៅ​កិន​លាយ​បញ្ចូល​គ្នា បន្ទាប់មក​យក​មក​លាប​នៅ​បរិវេណ​ក្លៀក​របស់​អ្នក រួច​ទុកចោល​រយៈ​ពេល ២០​នាទី។ ​វិធីសាស្ត្រ​នេះ​អាច​ជួយ​ឱ្យ​ស្បែក​នៅ​បរិវេណក្លៀក​របស់​អ្នក​ភ្លឺ​ថ្លា និង​ទន់​រលោង​។
៣. ដំឡូង​បារាំង ឬ​ត្រសក់:​ វា​ គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​អាច​ជួយ​ឱ្យ​ក្លៀក​របស់​អ្នក​។ អ្នក​អាច​យកត្រសក់ ឬ​ដំឡូង​បារាំង​​​ក៏​បាន​ចិត​ស្តើងៗ​ មក​បិត​នៅ​លើ​​បរិ​វណ​ក្លៀក​របស់​អ្នក​ផ្លាស់ប្តូរ៥​នាទី​ម្តង។
សូម​បញ្ចាក់​ថា វិធីសាស្ត្រ​ខាងលើនេះ​អ្នក​អាច​ជ្រើសរើស​យក​វិធីសាស្ត្រ​ណាមួយ​ក៏​បាន​ដែរ ព្រោះ​សុទ្ធសឹង​តែ​ជា​វិធីសាស្ត្រ​ល្អៗ​ដែល​អាច​ជួយ​ឱ្យ​ក្លៀក​របស់​អ្នក​ ភ្លឺ​ស្រស់ស្អាត។

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -