- Back to Home »
- សម្រស់ »
- ស្បែកម៉ត់ស្អាតដោយសារផ្លែល្ហុងនិងក្រូចឆ្មា
Posted by : Unknown
Wednesday, December 26, 2012
ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងនៅអត្ថប្រយោជន៍ល្អៗ របស់ផ្លែល្ហុងតាមរយៈការបង្ហាញរបស់ Khmerzoom ពីមុនមកហើយ។
ដោយសារតែយល់ឃើញពីអត្ថប្រយោជន៍ល្អៗ របស់ផ្លែល្ហុង
ដូច្នេះហើយបានជានៅក្នុងថ្ងៃនេះ Khmerzoom
សូមលើកយកនៅវិធីសាស្ត្រក្នុងការធ្វើឱ្យស្បែកមុខសម៉ត់រលោងស្អាត
ដោយសារផ្លែល្ហុង និងក្រូចឆ្មា។
វាអាចចាត់ទុកជារឿងចម្លែកមួយដែលយកផ្លែល្ហុង និងក្រូចឆ្មា
មកច្នៃធ្វើជាម៉ាសបំបាត់នៅស្នាមអុជខ្មៅនៅលើស្បែក។
វិធីសាស្ត្រនៃការធ្វើម៉ាសដែលផ្សំពីផ្លែល្ហុងមានដូចខាងក្រោមនេះ ៖
• ជ្រើសរើសផ្លែល្ហុងមួយចំណិត មកកិនលាយជាមួយនិងទឹកក្រូចឆ្មាបន្តិច រហូតដល់វាក្លាយជាល្បាយ ។
• បន្ទាប់មកយក ស្បៃមកដាក់ពីលើស្បែកមុខ ហើយលាបល្បាយដែលបានកិនរួចនោះទៅលើស្បែករបស់អ្នក រួចទុកចោល ១៥នាទី ។
• លាងសម្អាតចេញជាមួយនិងទឹកក្តៅអ៊ុនៗជាការស្រេច ។
វិធីសាស្ត្រដូចដែលយើងបានបង្ហាញនៅខាងលើនេះ
ពិតជាអាចជួយឱ្យស្បែកមុខរបស់អ្នកស្រស់ថ្លា
ព្រមទាំងបំបាត់នៅស្នាមអុជខ្មៅនៅលើស្បែក។
អ្នកអាចអនុវត្តនៅវិធីសាស្ត្របែបនេះជារៀងរាល់១សប្តាហ៍ម្តង
នោះអ្នកនឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។