- Back to Home »
- សម្រស់ »
- ៥ វិធីព្យាបាលបញ្ហាមុនបន្ទាប់ពីញេចរួច
Posted by : Unknown
Wednesday, December 26, 2012
បុរសស្ត្រីភាគច្រើនតែងតែជួបប្រទះបញ្ហាផ្សេងៗ
ដែលតែងតែកើតមាននៅលើផ្ទៃមុខរបស់អ្នកជាពិសេសនោះគឺ មុន។
នៅពេលដែលជួបប្រទះបញ្ហានេះ
តែងតែធ្វើឱ្យបុរសស្ត្រីភាគច្រើនមានកង្វល់នៅក្នុងចិត្ត
ហើយថែមទាំងមិនសូវមានទំនុកចិត្តលើខ្លួននៅពេលដែលដើរចេញទៅ
កម្មវិធីណាមួយ។
តើគួរធ្វើយ៉ាងណា ដើម្បីព្យាបាលបញ្ហាមុនបន្ទាប់ពីញេចរួច
ដើម្បីកុំឱ្យឆ្លងបាក់តេរីផ្សេងៗ?
ថ្ងៃនេះយើងនឹងបង្ហាញជូននៅវិធីសាស្ត្រនៅក្នុងការព្យាបាលមុន
បន្ទាប់ពីអ្នកធ្វើការញេចរួច។
ខាងក្រោមនេះ គឺជាវត្ថុងាយៗដែលអាចជួយព្យាបាលបញ្ហាមុខរបស់អ្នកបានបន្ទាប់ពីញិចរួច៖
១.Tea tree oil: ប្រេងតែបៃតងពីធម្មជាតិមាន
Anti-bacterial សមស្របដែលអាចជួយ
កម្ចាត់បញ្ហានៃការឆ្លងបាក់តេរីផ្សេងៗ ។
អ្នកអាចយកប្រេងតែពីធម្មជាតិ ២ ឬ ៣ ដំណក់បន្តក់ទៅលើសំឡី
បន្ទាប់មកយកមកលាបនៅលើមុនរបស់អ្នក។
បន្ទាប់មកអ្នកត្រូវទុកវាឱ្យស្ងួតមួយរយៈ
ហើយលាងសម្អាតវាដោយទឹកត្រជាក់។
វិធីសាស្ត្រនេះអាចជួយឱ្យស្បែកមុខរបស់អ្នកទន់
និងស្រស់ស្អាតឡើងវិញ។
២.ទឹកកក:
នេះគឺជាវិធីសាស្ត្រដែលងាយស្រួលបំផុតដើម្បីកម្ចាត់បាក់តេរីដែលមាន
នៅត្រង់មុននោះ។ លើសពីនេះទៅទៀត វាអាចជួយភ្ជិតប្រហោងមុខផងដែរ។
សូមចងចាំថា
ប្រសិនបើមានបញ្ហារមាស់កំឡុងពេលដែលអ្នកយកទឹកកកមកដាក់នោះ
សូមកុំបន្តទៀត ព្រោះថា
ស្បែកមុខរបស់អ្នកមិនត្រូវជាមួយនិងការប្រើប្រាស់វត្ថុបែបនេះ។
៣.ទឺកខ្ទឹមស: ខ្ទឹមសមានអនុភាពខ្លាំងបំផុតដើម្បី
ភ្ជិតនៅមុខរបួសក៏ដូចជាសម្លាប់បាក់តេរីផងដែរ។
បើទោះជាខ្ទឹមសមានក្លិនមិនល្អក៏ដោយ
ប៉ុន្តែនៅពេលដែលអ្នកប្រើវាហើយទទួលបានលទ្ធផលល្អប្រសើរបំផុត។
៤.ជីអង្កាម និងទឹកឃ្មុំ:
អ្នកអាចយកជីអង្កាមទៅបុកឱ្យម៉ត់ ហើយលាយជាមួយនិងទឹកឃ្មុំ
បន្ទាប់មកយកវាមកលាបនៅលើផ្ទៃមុខរបស់អ្នក។
អ្នកក៏អាចប្រើប្រាស់វាដូចជា ម៉ាស់ធម្មជាតិ
ដើម្បីមកលាបនៅលើមុខក៏បានដែរ
ហើយលាងសម្អាតវាជាមួយនិងទឹកក្តៅអ៊ុនៗជាការស្រេច។
៥.ទឹកក្រូចឆ្មា:
អ្នកអាចប្រើប្រាស់ទឹកក្រូចឆ្មាមកលាបនៅលើផ្ទៃមុខ
ដើម្បីកម្ចាត់នៅបាក់តេរីដែលមាននៅលើផ្ទៃមុខរបស់អ្នក។
វិធីសាស្ត្រនេះអាចជួយឱ្យស្បែកមុខរបស់អ្នកស្ងួតព្រមទាំងកម្ចាត់
ខ្លាញ់នៅលើផ្ទៃមុខផងដែរ។