Posted by : Unknown Wednesday, December 26, 2012

             អាថ៌កំបាំង​ធ្វើឲ្យ​ផ្ទៃមុខ​ស្រស់ថ្លា ដែល​ស្ត្រី​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់បាន​ថ្ងៃនេះ​សម្ភស្ស​មាន ៤​រូបមន្ត ផ្ញើរ​មក​ធ្វើជា​ចំណេះដឹង ហើយ​គួរ​សាកល្បង​ធ្វើតាម​វី​ធី​ដូចខាងក្រោម​៖
១- រូបមន្ត​បន្ថែម​ភាព​ស្រស់​ផូរផង់​ដល់​ផ្ទៃមុខៈ អ្នក​ត្រូវ​លាងមុខ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ឲ្យបាន​ស្អាត​ជា​មុន បន្ទាប់ពីនោះ​នាំយក​ផ្លែ​ប៉ោ​ម​នៅ​មិនទាន់​ចិត្រ​សំបក ពាក់កណ្តាល​ផ្លែ​មក​ច្របាច់ ឬ​ដំ​ឲ្យ​ល្អិត​ល្មម ហើយ​យក​មក​បំពោ​កលើ​មុខ លើកលែង​ត្របកភ្នែក រួច​ទុក​ប្រមាណ ២៥​នាទី ទើប​លាង​ចេញ នោះ​ផ្ទៃ​មុខ​របស់​អ្នកនឹង​ឡើង​ស្រស់​ផូរផង់​។
២- រូបមន្ត​បន្ថយ​ភាព​ជ្រីញជ្រួញ ធ្វើឲ្យ​មុខ​ស្រស់រលោង​ឡើងៈ យក​ផ្លែ​ប៉ោ​ម​ (​ពាក់កណ្តាល​ផ្លែ​) មក​បុក​ឲ្យ​ល្អិ​ត រួច​យក​ក្រូចឆ្នារ ច្របាច់​យកតែ​ទឹក ប្រមាណ ១​ស្លាបព្រា​តែ ហើយ​ដាក់​ច្របល់​ផ្សំ​ចូលគ្នា រួច​យក​មក​បំពោក​ឲ្យ​ស​ព្វលើ​ផ្ទៃមុខ​ទុកចោល​ប្រមាណ​១០​នាទី ហើយ​លាង​ទឹក​ចេញ​ឲ្យ​ស្អាត​នោះ​ផ្ទៃ​មុខ​​របស់​អ្នក​ឡើង​ស្រស់​បាត់​ភាព​ ជ្រីញ​ជ្រួញបាន​។

៣- រូបមន្ត​ចេញ​ស្បែក​គ្រើម​មិន​រាបស្មើៈ យក​ទឹកដោះគោ​ជូរ ៣​ស្លាបព្រា​បាយ មក​ផ្សំ​ជាមួយ​ប៉េងប៉ោះ​តូចៗ ប្រមាណ ៣​ផ្លែ ហើយ​ច្របាច់​ចូល​គ្នា​ឲ្យ​សព្វ ជាមួយនឹង​ទឹកដោះគោ​ជូរ​នោះ រួច​យក​មក​បំពោក​ឲ្យ​ស​ព្វលើ​ផ្ទៃមុខ លើកលែង​ជុំវិញ​ប្រឡង់​ភ្នែក​ទុកចោល​ប្រមាណ ១៥​នាទី ហើយ​លាង​ចេញ​នោះ​ស្បែក​មុខ​ដែល​គ្រើម នឹង​មាន​ភាព​រលោង​រាបស្មើ​ឡើងវិញ​។

៤- រូបមន្ត​ខាត់​មុខ​ឲ្យ​ស និង​បន្ថយ​ស្នាម​យារ​ជ្រួញៈ យក ​ទឹកដោះគោ​ជូរ ១​កែវ ហើយ​លាយ​ជាមួយ​អំបិល​ម៉ដ្ឋ ១​ស្លាបព្រា​បាយ កូរ​ចូល​គ្នា​ឲ្យ​សព្វ រួច​ហើយ​​នាំ​យក​​មក​​បំពោក​ឲ្យ​ស​ព្វលើ​ផ្ទៃមុខ ហើយ​យក​ក្រណាត់ ឬ​កូន​កន្សែង​​ល្អ​​មក​ត្រដុស​ឲ្យបាន​សព្វ​ប្រមាណ ៥​នាទី ហើយ​ទុក​ចោល​ប្រហែល ៥​នាទី​ទៀត ទើប​លាង​ចេញ​ដោយ​ទឹកស្អាត​ត្រូវធ្វើ​បែប​នេះ ១​ខែម្តង នោះ​ផ្ទៃមុខ​របស់​អ្នក នឹង​មាន​ភាព​ស​រលោង និង​បំបាត់​ស្នាម​យារ​ជ្រួញ​ថែមទៀត​ផង​៕

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -