Posted by : Unknown Wednesday, December 26, 2012

​​​​​​​​​​                 ជា​រៀងរាល់ថ្ងៃ​មាន​ស្ត្រី​ជាច្រើន​ចង់បាន​នូវ​ការ​លូតលាស់​សក់​យ៉ាង​ ឆាប់រហ័ស​ ដើម្បី​ងាយស្រួល និង​ធ្វើ​ម៉ូត​ដែល​ស្រស់ស្អាត​សំរាប់​សក់វែង ប៉ុន្តែ​ជារឿយៗ គឺ​ពិបាក​ក្នុង​ការ​រក​​នូវ​វិធី​ធ្វើឲ្យ​សក់​ដុះ​វែង​នឹង​ក្រាស់​បាន​យ៉ាង​ ងាយ​ឡើយ​។​
១. ត្រីសូ​ម៉ុង  គឺជា ត្រី​ដែល​ល្អ​បំផុត យើង​អាច​យក​វា​មក​ញ៉ាំ​សំរាប់​ការលូតលាស់​នៃ​សក់​ផងដែរ​។ ត្រីសូ​ម៉ុង​ជា​ត្រី មាន​ប្រូតេអ៊ីន វីតាមីន​នឹង​ជាតិ​ដែក​។ ត្រី​នេះ​មាន​ផ្ទុក ទៅ​​ដោយ​វីតាមីន B12 និង អូ​មេហ្គា​3 ខ្លាញ់ អាស៊ី​ត ដូច្នេះ​វា​អាច ធ្វើឲ្យ​សក់​យើង​លូតលាស់​វែង​និង​ស្បែក​ក្បាល​​មាន​​សុខ​ភាព​ល្អ​។​
២. សណ្តែក​  ប្រកប​ទៅ ដោយ​ជាតិ​ដែក​ស័ង្កសី គឺជា​អាហារ​សំខាន់​ដែល​ផ្គត់ផ្គង់​រាងកាយ​។ ប្រសិន​ជា​យើង​មាន​បញ្ហា​សក់​ជ្រុះ សណ្តែក​អាច​ជួយ​ឲ្យ​យើង​ឈប់​ជ្រុះ​សក់ ហើយ​និង​ធ្វើឲ្យ​សក់​លូតលាស់​បាន​យ៉ាង​លឿន​ទៀត​ផង​។​ តើ​ប្រិយមិត្ត​ចង់បាន​នៅ​សក់​ដ៏​វែង​ក្រាស់ និង​មាន​ភាព​ស្រស់ស្អាត​ដែរ​រឺទេ​?
៣. បន្លែ  ​ដែលមាន​ពណ៌​បៃតងចាស់ គឺជា​អាហារ​ល្អ​បំផុត​សំរាប់​អ្នក​ចូលចិត្ត​បរិភោគ​នៅ​បន្លែ ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យសក់​របស់​យើង​មាន​ចំនួន​កើន​ឡើង​ក្រាស់​និង​វែង​។ បន្លែ​​ទាំងនោះ​មាន​ស្ពៃ​ខ្មៅ និង ខាត់​ណា ពួក​វា​មាន​ប្រយោជន៍ណាស់​សំ​រាប់ការ​លូតលាស់​នៃ​សក់​។ វា​មាន​ផ្ទុក​ទៅដោយ វីតាមីន A និង C​។ វីតាមីន​ទាំងនេះ​ជួយ ឲ្យ​រាងកា​យរបស់​យើង បង្កើត​ប្រេង​នៅក្នុង​សក់​ឲ្យមាន​សំនើម មិន​បែក​ចុង និង​មាន​ការលូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​សក់​។

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -