Posted by : Unknown Sunday, December 9, 2012

                       ដំណើរ​ការ​កំព្យូទ័រ​នៃ RAM (random access memory) គឺ​វា​ពឹង​អាស្រ័យ​ទៅ​និង ជំនាន់ version របស់ Window 32 bit រឺក៏ Window 64 bit។ ជំនាន់ 64 bit អាច​ដាក់​បាន RAM និង កម្ម​វិធី​បាន​ច្រើន​ជាង ជំនាន់ 32 bit។
គួរ​យល់​ដឹង​ពី​របៀប​ងាយ​ៗ​ថា 64 bit អាច​ស្គាល់​នូវ Physical Memory (RAM) ទាប​បំផុត​ត្រឹម 4 GB និង ខ្ពស់​បំផុត 128 GB រីឯ 32 bit វិញ​អាច​ស្គាល់​បាន​ត្រឹម​តែ 4 GB ខ្ពស់​បំផុត។ ប្រសិន​បើ​អ្នក​ដំឡើង 32 bit នៅ​ក្នុង​កំព្យូទ័រ​របស់​អ្នក ហើយ​ដំឡើង RAM លើស​ពី 4 GB នោះ​វា​មិន​មែន​ជា​ការ​ល្អ​ទេ​ដែល​ធើ្វ​អោយ​ខាត​បង់ RAM ដែល​នៅ​សល់​ឥត​ប្រយោជន៍។
សមត្ថ​ភាព​នៃ Memory កាន់​តែ​ធំ អាច​អោយ 64 bit មាន​លទ្ធ​ភាព និង សមត្ថ​ភាព​កាន់​តែ​ល្អ​ប្រសើរ​ក្នុង​ការ​ដំណើរ​ការ។ ដូចេ្នះ​ហើយ 64 bit Version មាន​ថាម​ពល​ខ្លាំង​ជាង។

ផល​ប្រយោជន៍​កំព្យូទ័រ 64 bit

- គុណ​សម្បតិ្ត​ចំបង​បំផុត​របស់​កំព្យូទ័រ ដែល​ប្រើ 64 bit នេះ​គឺ វា​បាន​ផ្តល់​អោយ ដំណើរ memory បាន​ល្អ និង ការ​គ្រប់​គ្រង​បាន​ល្អ​ផង​ដែរ។
- បងើ្កន​លក្ខណៈ​ពិសេស​របស់​ប្រព័ន្ធ​ការ​ពារ​សុវតិ្ត​ភាព ដូច​ជា Kernel Patch Protection ដែល​អាច​ស្គាល់ Hardware-backed data execution protection, mandatory driver siging, removal of support of 32 bit driver and removal of the 16 bit subsystem available។
- ដំណើរ​ការ​របស់​កម្ម​វិធី​ខាង​លើ​នោះ​មាន​ការ​ល្អ​ប្រសើរ​ណាស់​សំរាប់ 64 bit operating system។ 

គុណ​វិបតិ្ត​របស់​កំព្យូទ័រ 64 bit

មិន​មាន​គុណ​វិបតិ្ត​ណាស់​ដែល​ជាក់​លាក់​នោះ​ទេ​សំរាប់ Version នេះ ប៉ុនែ្ត​មាន​រឿង​ខ្លះ​ដែរ​អ្នក​ត្រូវ​គិត​ថា​អ្នក​សំរេច​ចិត្ត​ប្រើ​បា្រស់​ វា
- អ្នក​គួរ​តែ​ត្រួត​ពិនិត្យ​មើល device driver ពី​ព្រោះ​ថា 32 bit device driverមិន​អាច​ធើ្វ​ការ​ជា​មួយ 64 bit Version។
- Hardware device ភាគ​ច្រើន​មិន​សូវ​ដំណើរ​ការ​បាន​ស្រួល​ជា​មួយ កំព្យូទ័រ 64 bit។
- Device drivers ត្រូវ​តែ​មាន​ការ​ទទួល​ស្គាល់​ពី​អ្នក Developer។
- កម្ម​វិធី​ខ្លះ​មិន​អាច​ដំណើរ​ការ​បាន​ជា​មួយ កំព្យូទ័រ 64 bit។ 

របៀប​ជ្រើស​រើស Version របស់ Windows ដែល​ត្រឹមត្រូវ

64 bit Version
- ការ​ជ្រើស​រើស Version របស់ Window អោយ​បាន​ត្រឹម​ត្រូវ គឺ វា​ពឹង​ផែ្អក​លើ​អ្នក​ទេ។ បើ​សិន​ជា​អ្នក​ចង់​ទាញ​យក​ផល​ប្រយោជន៍​អោយ​បាន​ច្រើន​ពី​ការ​ប្រើ​បា្រស់ memory ទំហំ​ធំ (លើស​ពី ៤ GB ឡើង​ទៅ) អ្នក​គួរ​តែ​ជ្រើស​រើស​យក 64 bit Version ប៉ុនែ្ត​អ្នក​គួរ​តែ​ត្រួត​ពិនិត្យ​មើល ឧបករណ៍ និង កម្ម​វិធី​របស់​អ្នក​ដែល​ប្រើ​បា្រស់​ប្រចាំ​ថៃ្ង​អោយ​បាន​ច្រើន​ដង​សិន មុន​អ្នក​ធើ្វ​ការ​បិទ​​វា។
32 bit Version
- 32 bit Version មាន​តំលៃ​ថោក​ជាង 64 bit Version
- ប្រសិន​បើ​អ្នក​ប្រើ​បា្រស់ Software និង Hardware ណា​ដែល​ចាស់​យូរ​ហើយ អ្នក​គួរ​តែ​ប្រើ​បា្រស់ 32 bit Version ទៅ​ពី​ព្រោះ​វា​អាច​ស្គាល់​បាន​គ្រប់​កម្ម​វិធី​ទាំង​អស់ និង ឧបករណ៍ទាំង​អស់។
ចំណា៖
គ្រប់​កម្ម​វិធី​ភាគ​ច្រើន​ដែល​បាន​បងើ្កត​ឡើង​មក​សំរាប់ 32 bit Version ក៏​អាច​ដំណើរ​ការ​ជា​មួយ​និង 64 bit Version ផង​ដែរ (លើក​លែង​តែ កម្ម​វិធី​កំចាត់​មេ​រោគ​ខ្លះ​ទេ)។ ប៉ុនែ្ត​បើ​សិន​កម្ម​វិធី​ដែល​បងើ្កត​សំរាប់ 64 bit Version វា​មិន​អាច​ដំណើរ​ការ​ជា​មួយ 32 bit Version ទេ។ ដូចេ្នះ​ហើយ តើ Window ណា​ដែល​អ្នក​ប្រើ​បា្រស់? 32 bit រឺក៏ 64 bit ? សូម​ជួយ​ផ្តល់​យោបល់​នូវ​បទ​ពិសោធន៍​របស់​អ្នក​ផង​ខាង​ក្រោម​នេះ។

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -