- Back to Home »
- Computer Network , មេរៀនឆ្នាំទី៣ »
- The Type of Network
Posted by : Unknown
Friday, December 7, 2012
The Type of Network
គេចែក Network ជា៥ ប្រភេទដូចជា៖- Personal Area Network (PAN)
- Local Area Network (LAN)
- Metropolitan Area Network (MAN)
- Wide Area Network (WAN)
- Wireless LAN (WLAN)
Personal Area Network
គោលបំណងសំខាន់របស់ PAN ដែលគេបង្កើតឡើងគឺដើម្បីផ្តល់នូវ កាណាល់ទំនាក់ទំនងដោយ ឡែកពីគ្នា
សំរាប់អ្នកដែលចង់ឲ្យឧបករណ៍ Digital
របស់ខ្លួនធ្វើចរាចរទិន្នន័យក្នុង បណ្តាញដែលពួកគេបានភ្ជាប់។ PAN អាច គ្រប់ដណ្តប់លើរយៈចំងាយប្រមាណ ១០ម៉ែត្រ ( 33 feet )។
សមាសធាតុរបស់ PAN មានដូចជា
Mobile Computer, Cell Phone, Computing
Device: Personal Digital Assistant (PDA)។ Network ប្រភេទនេះសំរាប់បញ្ជូន File, Calendar Appointments, Digital Photo, Music។
PAN គេអាចសង់ឡើងតាមលក្ខណៈពីរយ៉ាងគឺ៖
មានខ្សែ PAN
ឥតខ្សែ WPAN (Wireless
PAN)
Local Area Network (LAN)
LAN គឺជាក្រុមនៃកុំព្យូទ័របាន ភ្ជាប់ជាមួយគ្នាដោយ ប្រើខ្សែចំលងនិង ឧបករណ៍ Network ស្ថិតនៅក្នុងទីតាំង ជិតៗគ្នា ដូចជាក្នុងបន្ទប់អាគារមួយ ឫបរិវេណមួយ។
LAN គេអាចសង់ដោយប្រើខ្សែ (Wireless LAN)
LAN គេអាចសង់ដោយមិនប្រើខ្សែ (Wireless LAN)
Metropolitan Area Network (MAN)
Metropolitan Area Network គឺជាបណ្តាញ ដែលមានទំហំ តូចជាង WAN ប៉ុន្តែធំជាង LAN ។ គឺជាបណ្តាញ គ្របដណ្តប់លើទីក្រុង ឫបរិវេណធំ។
MAN គឺជាការតភ្ជាប់ LAN ចំនួនពីរឫច្រើននៅក្នុង ទីក្រុងមួយ ប៉ុន្តែមាន រយៈចំងាយគ្រប់គ្រាន់ពី LAN មួយទៅ LAN មួយមិនអាចភ្ជាប់ដោយ Simple Cable ឫ Wireless បានទេ។
Wide Area Network (WAN)
WAN គឺជាបណ្តាញដែលកុំព្យូទ័រមាននៅក្នុង LAN បានភ្ជាប់ឆ្លងកាត់តាមរយៈចំងាយឆ្ងាយមួយ ឆ្ពោះទៅ LAN ផ្សេងៗទៀត។
WAN អាចគ្របដណ្តប់បាន រយៈចំងាយតូច ឫធំអាស្រ័យដោយ ការប្រើបច្ចេកទេសផ្សេងៗគ្នា មានដូចជា៖ Telephone line, Fiber optic cabling, Satellite transmission និង Microwave transmission។
Wireless LAN
Wireless Communication គឺជាបច្ចេកវិទ្យា មួយដែលមាន ការរីកលូតលាស់ យ៉ាងលឿន។ សេចក្តីត្រូវការ ចំពោះឧបករណ៍ភ្ជាប់ ដោយគ្មានខ្សែ មានការកើនឡើង គ្រប់ទីកន្លែង។ Wireless LAN បានប្រើឧបករណ៍ Wireless Access Point (AP) ដើម្បីធ្វើជាអ្នក បញ្ជូនទិន្នន័យ និង ជា អ្នកទទួលទិន្នន័យ (Transceiver)។
AP គឺជាប្រភេទឧបករណ៍សំរាប់បែងចែកប្រព័ន្ធ Network Device ដែលមានអង់តែន Antenna, Transmitter និង Adapter។ ឧបករណ៍ AP ប្រើសំរាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ Wireless Network ដើម្បីផ្គត់ផ្គង់ភ្ជាប់ចំនុចរវាងប្រព័ន្ធ WLAN និងប្រព័ន្ធប្រើខ្សែ Ethernet LAN ។