Posted by : Unknown Wednesday, December 26, 2012

            បើសិន​ជា​អ្នក​ចង់​បង្កើន​ការលូតលាស់​នៃ​សក់​របស់​អ្នក​ត្រូវ​អនុវត្ត​ តាម​វិធី​សាស្ត្រ​​មួយចំនួន​ដូចខាងក្រោម ហើយ​ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​រយៈពេល​យូរ ព្រោះ​​វា​មិនអាច​កើត​ឡើង​ក្នុង​រយៈពេល​តែ​មួយ​យប់​នោះ​ទេ​។
អ្វី​ដែល​អ្នកត្រូវការ៖ ពពួក​វីតាមីន B និង អាហារ​ប្រូតេអ៊ីន
វិធីសាស្ត្រ​៖
១.​អ្នក​ត្រូវ​ថ្នម​សក់​របស់​អ្នក​។ សិតសក់​របស់​អ្នកថ្នមៗ ដោយ​មិន​បង្ករ​ការ​ដាច់ ឬ កន្ត្រាក់ និង​ជៀសវាង​ការចង​សក់​តឹង​ពេក​៕
២.កាត់​សក់​របស់​អ្នក​ឱ្យបាន​ញឹកញាប់​។ ចុង​សក់​របស់​អ្នក​ងាយ​នឹង​ខូច​និង​អាច​បែក​ចុង ដែល​វា​មិន​ជួយ​បង្កើន​ការលូតលាស់​នៃ​សក់​នោះទេ​។ កាត់​សក់​របស់​​អ្នក​យ៉ាងតិច ២,៥សង់ទីម៉ែត្រ រៀងរាល់ ៣ទៅ៤ ខែម្តង​។
៣.​កាត់​សក់​របស់​អ្នក​។ មុន​នឹង​អ្នក​អាច​បង្កើន​ការលូតលាស់​នៃ​សក់​របស់​អ្នក​បាន​អ្នក​ត្រូវ​កាត់​សក់​ដែល​ខូច​ចេញ​ឱ្យអស់​សិន​។
៤.​បរិភោគ​ថ្នាំ​សារជាតិ​បន្ថែម​ដែល​អាច​ជួយ​សក់​ឱ្យ​លូតលាស់​ដែល​មាន​ដូចជា ពពួក​វីតាមីន B, ជាពិសេស B-៦ និង​អាស៊ីត​អា​មី​ណូ​។
៥.ជៀសវាង​ការប្រើប្រាស់​របស់​ដែល​ធ្វើឱ្យ​សក់​អ្នក​ខូច ដូចជា​ម៉ាស៊ីន​មូរ​សក់រួញ និង​ម៉ាស៊ីន​កៀប​សក់ត្រង់​អាច​ធ្វើឱ្យ​សក់​របស់​អ្នក​ខូច​និង​មិន​ឱ្យ​សក់​ របស់​អ្នក​លូតលាស់​។
៦.​ជៀសវាង​ការ​មុជទឹក​ក្នុង​អាង​ហែល​ទឹក ព្រោះ​វា​មាន​ជាតិ​ក្លរ (Chlorine) ដែល​អាច​បង្ករ​ការបំផ្លាញ​ដល់​សក់ និង​ការលូតលាស់​របស់​សក់​។
៧.​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ដូចជា សណ្តែក​, គ្រាប់​ផ្លែឈើ​, គ្រាប់​ធញ្ញជាតិ និង​សណ្តែកសៀង​។ ប្រូតេអ៊ីន​ទាំងនេះ​អាចជួយ​សក់​របស់​អ្នក​ក្នុង​​ការលូតលាស់​។

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -