Posted by : Unknown Wednesday, December 26, 2012

          មិន​ថា​ជា​អ្នក​ទ្រាំ​អត់​ងងុយគេង​ដោយសារ​តែ​ការមើល​មេរៀន​​ត្រៀម​ប្រលង ឬ បង្ហើយ​ការងារ​សម្រាប់​ការធ្វើ​បទ​បង្ហាញ​នៅ​​ការិយាល័យ​នៅ​ព្រឹកស្អែក​ នោះទេ បញ្ហា​តែមួយគត់​ ដែល​អ្នក​នឹងត្រូវ​ប្រឈម​នោះ​គឺ ថា​អ្នក​ត្រូវ​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​ខ្លួន​អ្នក​​ងងុយគេង​។
ប៉ុន្តែ​សំណួរ​នោះ ​គឺ​សួរថា តើ​អ្នក​អាច​ធ្វើ​បាន​យ៉ាងដូចម្តេច? ខាង​ក្រោម​​នេះ គឺជា​ប្រភេទ​ភេសជ្ជៈ​ប៉ុន្មាន​មុខ​ដែល​នឹង​អាច​​ជួយ​​អ្នក​ប្រយុទ្ធប្រឆាំង​ នឹង ភាព​ងងុយគេង​បាន ហើយ​វា​អាច​ជួយ​ធ្វើឲ្យ​អ្នក​នៅ​មាន​ស្មារតី​ភ្លឺស្វាង​ល្អ។​
១.​ទឹក​សូកូឡា​
​ប្រភេទ​ភេសជ្ជៈ​នៃ​រសជាតិ​សូកូឡា​ ជាពិសេស​គឺ ទឹកដោះគោ​សូកូឡា គឺ​អាច​ជួយ​ឲ្យ​អ្នក​នៅ​ស្វាង​ស្មារតី​បានល្អ។ មូល​ហេតុ​​នោះ​គឺ​ ដោយសារតែ​វត្តមាន​នៃ​ជាតិ tyrosine ដែល​មាន​នៅក្នុង​ទឹក​ដោះ​គោ​សូកូឡា ដែល​វា​បាន​បម្លែង​ទៅជា dopamine ដែល​វា គឺជា​សារជាតិ​ផ្តល់​ថាមពល​ម្យ៉ាង នឹង​ជួយ​ប្រឆាំងនឹង​ភាព​ងងុយគេង​បាន។​
២.កាហ្វេ
​តើ​មាន​អ្វី​ដែល​ល្អ​ ប្រសើរ​ជាង​កាហ្វេ​ខ្មៅ​ក្តៅ​មួយ​កែវ​ទៀត​នោះ​? ជា​ការពិត​ភេសជ្ជៈ​ប្រភេទ​កាហ្វេ​អ៊ី​ន​មួយ​មុខ​នេះ គឺជា​ជម្រើស​​មួយ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ក្នុងករណី​ដែល​អ្នក​ពិត​ជា​ចង់​ទទួលបាន​នូវ​ការ​មិន​ងងុយគេង​ ក្នុង​ពេល​យប់។ គុណ​ស​ម្ប​តិ្ត​របស់​កាហ្វេ​ខ្មៅ​នោះ​គឺ ថា វា​គ្រាន់តែ​មាន​តួនាទី​ជា​អ្នក​ដាស់តឿន ហើយ​វា​មិនមាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ភេស​ជ្ជៈ​​​ផ្តល់​​ថាមពល​ជា​ទៀងទាត់​ ដទៃទៀត​។ ដូច្នេះ​អ្នក​មិនចាំបាច់​មាន​ការព្រួយ​បារម្ភ​​ពី​​ការ​បន្ថែម​​របស់​​ពួក​​ វា​​ទៅ​កាន់​​កាឡូរី របស់​អ្នក​នោះ​ទេ។​

៣.ទឹកតែ​យិន​ស៊ិន
​អ្នក​អាច​នឹង​មិនមែន​ជា​ជន​ដែល​ មាន​ចំណូលចិត្ត​ចំពោះ​តែ​ដែល​ផ្សំ​ពី​ឱសថ​បុរាណ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ចៀសបាន​ពី​ការ​​​ងងុយគេង​នៅក្នុង​ពេល​យប់​នោះ​ អ្នក​អាច​ផឹក​នូវ​ទឹកតែ​យិន​ស៊ិន មុន​ពេល​អ្នក​ចាប់​ផ្តើម​ធ្វើ​ការងារ​នៅក្នុង​ពេល​យប់ ។ ជា​ការពិត​វា​ក៏​ជា​ជម្រើស​ដ៏​ល្អ​សាក​សម​សម្រាប់​ការផឹក​វា នៅក្នុងពេល​ព្រឹក​ផងដែរ ដោយសារតែ​មូលហេតុ​ដូចគ្នានេះ ។​
៤.​ទឹក​ត្រជាក់​ដាក់​ទឹកកក​
​តើ​អ្នក​មាន​ការ​ឆ្ងល់ ​ណាស់​មែន​ទេ ថា​តើ​វា​ពិតជា​អាច​ជួយ​អ្នក​ឲ្យ​ស្វាង​បាន​នោះ​? ជា​ការពិត​ទូ​ទឹកកក គឺជា​មិត្ត​ដ៏​ល្អ​របស់​អ្នក ប្រសិនបើ​អ្នក​ចង់​នៅ​មាន​ស្មារតី​ភ្លឺស្វាង​ល្អ​នៅក្នុង​ពេល​យប់​។ អ្នក​អាច​បន្ត​ធ្វើ​ការងារ​ក្នុង​ពេល​យប់​របស់​អ្នក​បាន ដោយ​​គ្រាន់តែ​ចាប់យក​នូវ​ទឹក​ត្រជាក់​មួយ​ដប​មក​ផឹក ឬ យក​វា​មក​លុបមុខ​។ វា​នឹង​អាចជួយ​មិន​ឲ្យ​អ្នក​ងងុយគេង​បាន ដោយ​សារ​មូលហេតុ​ពីរ​យ៉ាង​គឺ សីតុណ្ហភាព​ត្រជាក់ នឹង​ជួយ​ធ្វើឲ្យ​ភាព​ងងុយគេង​បាន​ស្វាង​មកវិញ និង ទី​ពីរ​នោះ​គឺ អ្នក​​នឹងត្រូវ​ឧស្សាហ៍​ទៅ​បន្ទប់ទឹក​ញឹកញាប់​ជាង​ធម្មតា៕
៥.ស្រា​
​ប្រសិនបើ សូកូឡា​អាច​ជួយ​ឲ្យ​អ្នក​អត់​ងងុយគេង​បាន​នោះ​វា​ពិតជា​អាច​ជួយ​អ្នក​ឲ្យ​ ស្ថិតនៅ​ឆ្ងាយ​ពី​គ្រែ ហើយ​ស្រា​អាច​នឹង​ជួយ​ឲ្យ​អ្នក​ងងុយគេង​វិញ​បាន​ភ្លាមៗ ប៉ុន្តែ​បន្ទាប់ពី​វា​អស់​ប្រសិទ្ធ​ភាព​នោះ​អ្នក​នឹង​មិន​អាច​គេង​បាន​ទៀត​ ទេ បើ​ទោះ​ជា​អ្នក​បាន​ព្យាយាម​យ៉ាងណាក៏ដោយ។ ពេលនេះ​វា​អាច​មិនមែនជា​ជម្រើស​ដ៏​ល្អ ក្នុងការ​ស្រវឹង​នោះទេ ប្រសិនបើ​អ្នក នៅ​មាន​ការងារ​ជាច្រើន ដែល​កំពុង​រង់ចាំ​អ្នកនោះ ប៉ុន្តែ​វា​ក៏បាន​ផ្តល់​នូវ​ហេតុផល​មួយ​ផង​ដែរ ថា​អ្នក​មិនគួរ​ខកខាន​នឹង​ទៅ​​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង ដោយសារ​តែ​អ្នក​នៅ​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ពេល​យប់​នេះ ​ទេ។​
៦.​ភេសជ្ជៈ​ប៉ូវ​កម្លាំង​
​យើង​មិន​ចាំបាច់​លើកយក​ ការផ្សព្វផ្សាយ​នូវ​ប្រភេទ​ជាច្រើន​នៃ ម៉ាក​ផលិផល​នៃ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នោះ​ទេ តែ​អ្នក​អាច​ជ្រើស​រើស រក​ទិញ​វា​បាន​នៅ​តាម​ទីផ្សា​នានា​។ ​ពួក​វា​មិន​ត្រឹមតែមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ទេ ប៉ុន្តែ​វា​ក៏​អាច​ផ្តល់​ឲ្យ​អ្នក បាន​ផង​ដែរ​នូវ​ថាមពល និង ដាស់​ស្មារតី​អ្នក​ឲ្យនៅ​ភ្លឺស្វាង​ល្អ​នៅក្នុង​ពេល​យប់។ ប៉ុន្តែ​រាល់​វត្ថុ​អ្វីៗ ដែល​ល្អ​នោះ​វា​ក៏​មាន​ចំណុច​អវិជ្ជមាន​របស់​វា​ផងដែរ ហើយ​វា​ប្រាកដ​ណាស់​ចំពោះ​ភេសជ្ជៈ​ផ្តល់​ថាមពល​ប្រភេទ​នេះ ដោយសារ​តែ​នៅ​ពេល​ដែល​ប្រសិទ្ធភាព​របស់​ពួក​វា​ចុះ​ខ្សោយ នោះ​វា​នឹង​កាន់តែ​ធ្វើឲ្យ​អ្នកអ​ស់​កម្លាំង​ជាង​មុន​ទៅទៀត។​

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -