- Back to Home »
- សម្រស់ »
- ពេលលាបក្រេមគូររឹមបបូមាត់មុនឬក្រោយ?
Posted by : Unknown
Wednesday, December 26, 2012
ប្រហែលជាសុភាពនារីយើងជាច្រើនមានការ
ច្របូកច្របល់មិនដឹងថាគួរគូរឹមបបូរមាត់មុន ឬ
ក្រោយលាបក្រេមទើបល្អជាង? តាមពិតស្រេចតែលើអ្នកចង់បានបែបណា
ឬភាពងាយស្រួលរបស់អ្នក។
ប៉ុន្តែបើគូររឹមឬគែមបបូរមាត់មុនពេលលាបក្រេមនឹងធ្វើឲ្យអ្នក
មើលឃើញខ្សែរឹមបបូរមាត់របស់ខ្លួនឯច្បាស់អាចគូររឹមបានច្បាស់ជាង
ហើយពេលលាបក្រេមមិនហៀរចេញក្រៅប្រតេកប្រតាក។
ប៉ុន្តែគួរជ្រើសរើសពណ៌ខ្មៅដៃគូរស្នាមរឹមបបូរមាត់ស៊ីគ្នានឹងពណ៌
ក្រែមលាបបបូរមាត់ ដើម្បីចៀសវាងឃើញពណ៌
រឹមបបូរមាត់ដោយឡែកខុសពីពណ៌ក្រេម។
ប៉ុន្តែបើអ្នកចង់ឲ្យបបូរមាត់របស់អ្នកមើលទៅ
ជាធម្មតានោះអ្នកជ្រើសរើសវិធីគូររឹមបបូរមាត់ក្រោយលាបក្រេមដែល
ធ្វើឲ្យខ្សែរឹមបបូរមាត់
ស៊ីគ្នាល្អជាមួយនឹងសាច់ក្រែមដែលលាបហើយមើលទៅដូចធម្មជាតិដែរ។