Showing posts with label បច្ចេកវិទ្យា. Show all posts
Acer នឹងប្រកួត ជាមួយ Google ជាមួយ Tablet តម្លៃ ៩៩ដុល្លាររបស់ខ្លួន!
Nexus 7 នៅតែជា Tablet គួរឲ្យចាប់អារម្មណ៍ ក្នុងតម្លៃត្រឹមតែ
២៤៩ដុល្លារ។ ប៉ុន្តែតាម រយៈ ពត៌មានមិនបាន បង្ហាញបានឲ្យដឹងថា ក្រុមហ៊ុន
Google និង ASUS កំពុងតែរួមគ្នា ធ្វើការបង្កើត Nexus tablet តម្លៃ
៩៩ដុល្លារ។ ប៉ុន្តែឥឡូវនេះ បើយោង តាម សារព័ត៌មាន PhoneArena បានឲ្យដឹងថា
ក្រុមហ៊ុន Acer កំពុងតែត្រៀមខ្លួន ប្រកួតប្រជែង នឹងក្រុមហ៊ុន Google ជាមួយ
Tablet ដំណើរការដោយ Android 4.1 2Jelly Bean ទំហំ៧អ៊ីញ
ដែលនឹងចេញលក់ក្នុងតម្លៃ ៩៩ដុល្លារ។
ជាធម្មតាTabletតម្លៃថោក នឹងបំពាក់ជាមួយ លក្ខណៈពិសេសតិចតួច។ Iconia B1
របស់ក្រុមហ៊ុន Acer មានបំពាក់ Mediatek dual-core processor ល្បឿន 1.2GHz
មាន CPU ប្រភេទ PowerVR SGX 531 មាន RAM 512MB មានអង្គចង់ចាំទំហំ 8GB មាន
Bluetooth 4.0 មាន ភ្ជាប់ប្រព័ន្ធ GPS មានកាតពង្រីក ទំហំរក្សាទិន្នន័យ
microSD និងរន្ឋស៊ីមកាត១ផងដែរ។ សម្រាប់តម្លៃ ៩៩ដុល្លារ អេក្រង់របស់
Tabletនេះ ផងដែរ មានResolution កម្រិតទាបជាង Nexus 7 គឺ1024 x 600 pixels។
Iconia B1 បានទទួលការអនុញ្ញាតិ ពីគណៈកម្មការត្រួតពិនិត្យ
ប្រព័ន្ធទូរគមនាគមន៍ សហព័ន្ធរួចរាល់ហើយ ហើយវាប្រហែលជា នឹងចេញបង្ហាញខ្លួន
នៅក្នុង ព្រឹត្តិការណ៍តាំងបង្ហាញ ឧបករណ៍អេឡិចត្រូនិច ទូទាំងពិភពលោក
(Consumer Electronics Show) នៅខែមករាខាងមុខនេះ ។
ឮល្បីថា Asus កំពុងបង្កើត Tablet ថ្មី បន្ទាប់ពីជោគជ័យជាមួយ Google
ប៉ុន្មានខែមុន មានលេចនូវពាក្យចចាមអារ៉ាមជាច្រើន និយាយថាក្រុមហ៊ុន ASUS
កំពុងតែសកម្មក្នុងការផលិត Tablet ពីរម៉ូដែលទៀត ដែលមានអេក្រង់ទំហំ ៧អ៉ីញ
និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean របស់ក្រុមហ៊ុន
Google។
យោងតាមប្រភពគេហទំព័រ GSM Arena ចុះផ្សាយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១២
បានឲ្យដឹងថា Tablet ទាំងពីរនោះមានឈ្មោះថា «ME172V និង ME371V»
ហើយប្រភពដដែលបាន បន្ថែមទៀតថាក្រុមហ៊ុន ASUS នឹងយក Tablet ទាំងពីរនេះ
ទៅបង្ហាញក្នុងថ្ងៃ CES នាដើមឆ្នាំ ២០១៣ នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា ME172V និង ME371 គឺជា Tablet ដែលដំណើរដោយ Android 4.1 Jelly Bean និងមានតម្លៃទាប។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់ Tablet នីមួយៗ៖
- អេក្រង់ទំហំ ៧អ៉ីញ
- កម្រិតភាពច្បាស់ 1024 x 600 ភិចសែល
- បច្ចេកវិទ្យាអេក្រង់ TN
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean
- អង្គប្រតិបត្តិ CPU single-core Cortex-A9
- មេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16 GB
- RAM ទំហំ 1 GB
- កាមេរ៉ា 1.3 មេហ្គាភិចសែល
- កម្រិតភាពច្បាស់ 1024 x 600 ភិចសែល
- បច្ចេកវិទ្យាអេក្រង់ TN
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean
- អង្គប្រតិបត្តិ CPU single-core Cortex-A9
- មេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16 GB
- RAM ទំហំ 1 GB
- កាមេរ៉ា 1.3 មេហ្គាភិចសែល
Tablet ម៉ូដែល ME371V
- អេក្រង់ទំហំ ៧អ៉ីញ
- កម្រិតភាពច្បាស់ 1280 x 800 ភិចសែល
- បច្ចេកវិទ្យាអេក្រង់ IPS LCD
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean
- អង្គប្រតិបត្តិ CPU Intel Atom 1.2 GHz
- RAM ទំហំ 1 GB
- មេម៉ូរ៉ីក្នុងម៉ាស៊ីន 16 GB អាចបន្ថែមបានប្រភេទ microSD card រហូតដល់ 32 GB
- កាមេរ៉ា 3 មេហ្គាភិចសែល
- មានបំពាក់បច្ចេកវិទ្យា Bluetooth, Wi-Fi, 3G, GPS៕
- កម្រិតភាពច្បាស់ 1280 x 800 ភិចសែល
- បច្ចេកវិទ្យាអេក្រង់ IPS LCD
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean
- អង្គប្រតិបត្តិ CPU Intel Atom 1.2 GHz
- RAM ទំហំ 1 GB
- មេម៉ូរ៉ីក្នុងម៉ាស៊ីន 16 GB អាចបន្ថែមបានប្រភេទ microSD card រហូតដល់ 32 GB
- កាមេរ៉ា 3 មេហ្គាភិចសែល
- មានបំពាក់បច្ចេកវិទ្យា Bluetooth, Wi-Fi, 3G, GPS៕
Posted by Unknown
Tag :
បច្ចេកវិទ្យា
Samsung ប្ដឹង Apple ថាល្មើស លើមុខងារ Notification Center
Samsung ប្ដឹង Apple ថាល្មើស លើមុខងារ Notification Center
ក្រុមហ៊ុន Samsung ទើបតែឲ្យដឹងកាលពីថ្មីៗនេះថា បានដាក់ពាក្យ បណ្ដឹងប្ដឹងបក ទៅកាន់ក្រុមហ៊ុន Apple វិញ ទៅលើមុខងារ Notification Center។
យោងតាមសារព័ត៌មាន ក្នុងស្រុកកូរ៉េខាងត្បូង iNews24 បានឲ្យដឹងថា
ក្រុមហ៊ុន Samsung បានប្ដឹងក្រុមហ៊ុន Apple ថាបានរំលោភលើប៉ាតង់
របស់ខ្លួនលើមុខងារ Notification Center ដែលប្រើប្រាស់នៅលើ iOS
នៅក្នុងប្រទេសកូរ៉េ។
ចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍គឺថា ហេតុអ្វីបានជាក្រុមហ៊ុន Samsung
ប្ដឹង Apple លើមុខងារ Notification Center ទៅវិញ បើមុខងារ Notification
Center ជារបស់ក្រុមហ៊ុន Google ដែលបំពាក់លើប្រព័ន្ធដំណើរការ Android?
ហើយចំណុចមួយទៀតគឺត្រង់ថា Apple បានចេញមុខងារ Notification Center
តាំងពីឆ្នាំ ២០១១ ពោលគឺតាំងពីចេញ iOS 5 មកម្ល៉េះ?
តាមការពិតទៅមូលហេតុ ដែលក្រុមហ៊ុន Samsung ទើបតែហ៊ានប្ដឹង Apple លើមុខងារ
Notification Center ក៏ព្រោះតែថា ក្រុមហ៊ុន Google
ទើបតែទទួលបានអាជ្ញាប័ណ្ណ ប្រើប្រាស់ប៉ាតង់ Notification Center កាលពីខែមុខ
នេះបើយោងតាម Patently Apple។
គួរបញ្ជាក់ផងដែរថា Notification Center ជាមុខងារម្យ៉ាងបង្ហាញនូវ
ព័ត៌មានផ្សេងដែលទើបនឹងទទួលបាន ដូចជាអ៉ីមេល សារ អាកាសធាតុជាដើម
ដោយគ្រាន់តែយកដៃអូស លើអេក្រង់ពីលើចុះក្រោម នោះលោកអ្នកនឹងឃើញនូវ
Notification ផ្សេងៗ៕
Posted by Unknown
Tag :
បច្ចេកវិទ្យា
Apple ទទួលសមិទ្ធផលពីអាជីវកម្ម ស្មាតហ្វូន
Apple ទទួលសមិទ្ធផលពីអាជីវកម្ម ស្មាតហ្វូនរបស់ខ្លួនច្រើនជាងគេបង្អស់ នៅ U.S.
យោងតាមទិន្នន័យ ពីក្រុមហ៊ុនស្រាវជ្រាវ ទីផ្សារលក់ទូរស័ព្ទ Tablet
ទូទាំងពិភពលោក Kantar Worldpanel ComTech បានឲ្យដឹងថា ការចែកចាយស្មាតហ្វូន
លើទីផ្សាររបស់ក្រុមហ៊ុន Apple នៅសហរដ្ឋអាមេរិកថ្មីៗនេះ
បានឈានដល់កំពូលគ្រប់ពេលវេលា។
កាលពី ១២សប្តាហ៍កន្លងទៅ ក្រុមហ៊ុនត្រូវបានគេនិយាយថា
បានក្តាប់ទីផ្សារចែកចាយស្មាតហ្វូន នៅសហរដ្ឋអាមេរិកបានចំនួន ៥៣,៣ភាគរយ។
ការកើនឡើងនៃការចែកចាយ ស្មាតហ្វូនលើទីផ្សាររបស់ក្រុមហ៊ុន Apple
បានកើតឡើងបន្ទាប់ពីបង្ហាញខ្លួន iPhone5 តែទោះបីជាយ៉ាងណា លទ្ធផលល្អនេះ
កើតមានតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ សម្រាប់សាខាក្រុមហ៊ុននៅបរទេស
មិនទទួលបានលទ្ធផលល្អ ប៉ុន្មាននោះទេ។
ចំណែកប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google កំពុងតែឃើញថា
ទទួលបានជោគជ័យយ៉ាងខ្លាំងក្លា ដែលមិនធ្លាប់កើតមានពីមុនមកនោះទេ
នៅក្នុងទីផ្សារអ៉ឺរ៉ុប ហើយថ្មីៗនេះប្រព័ន្ធមួយនេះក្តាប់ទីផ្សារបានចំនួន
៦១ភាគរយ កើនឡើងពី ៥១,៨ភាគរយ កាលពីឆ្នាំ ២០១១។
ភាពជោគជ័យរបស់ក្រុមហ៊ុន Samsung បានបន្តកើតឡើង អស់រយៈពេល១២ សប្តាហ៍មកហើយ
ក្នុងនោះក្រុមហ៊ុនបានក្តាប់ទីផ្សារ ចែកចាយនៅអ៉ឺរ៉ុប បានចំនួន ៤៤,៣ភាគរយ។
ចំណែក Apple បានកាន់តំណែងលេខ២ ជាមួយលទ្ធផលចែកចាយ ២៥,៣ភាគរយ ខណៈដែលក្រុមហ៊ុន
HTC ,Sony និង Nokia ស្ថិតនៅក្នុងការប្រកួតប្រជែងគ្នា ដណ្តើមយកលេខ៣។
តួលេខនៃចំនួនអតិថិជន ដែលមានស្មាតហ្វូនប្រើប្រាស់ផ្ទាល់ខ្លួន
នៅចក្រភពអង់គ្លេសមានចំនួន ៦០ភាគរយ នៅត្រីមាសចុងក្រោយបង្អស់នេះ
ខណៈដែលការចេញលក់ស្មាតហ្វូន ក្តាប់ទីផ្សារលក់ទូរស័ព្ទសរុបទាំងអស់
៨៣ភាគរយនៅក្នុងរយៈពេល ១២សប្តាហ៍កន្លងទៅនេះ៕
Posted by Unknown
Tag :
បច្ចេកវិទ្យា
Facebook បង្ហាញកម្មវិធី ‘Poke’ សម្រាប់ iPhone
Facebook បង្ហាញកម្មវិធី ‘Poke’ សម្រាប់ iPhone ដើម្បីប្រកួតជាមួយ Snapchat
បណ្តាញទំនាក់ទំនង សង្គមយក្ស Facebook កាលពីថ្ងៃសុក្រ ទី២១ ខែធ្នូ
កន្លងទៅនេះ បានបង្ហាញនូវកម្មវិធីថ្មីមួយ ដោយមិនគិតថ្លៃសម្រាប់
ប្រើក្នុងស្មាតហ្វូន iPhone ដែលហៅថា Poke ដើម្បីមកប្រកួតប្រជែង
ដោយផ្ទាល់ជាមួយកម្មវិធី Snapchat ហើយកម្មវិធីនេះ នឹងអនុញ្ញាតិ
ឲ្យអ្នកប្រើប្រាស់ផ្ញើសារ រូបថត ឬក៏វីដេអូ ដែលខូចខាត បន្ទាប់ដល់ពេល
កំណត់ណាមួយ។
ជាមួយនឹងការប្រើប្រាស់កម្មវិធី Poke អ្នកអាចផ្ញើអត្ថបទសារ
ទៅកាន់មិត្តភ័ក្ក ដោយឯកជន ឬក៏ជាក្រុម ដែលសារទាំងនោះ នឹងត្រូវបានកំណត់ហួស
សុពលភាពបន្ទាប់ពី ផ្ញើរួចរាល់បាន រយៈពេល ១,៣,៥,ឬក៏១០វិនាទីក្រោយ។
ជាមួយគ្នានេះដែរ វាត្រូវបានគេរាយការណ៍ថា វើហ្សិនសម្រាប់ Android
ក៏ប្រហែលជាត្រូវ បង្ហាញខ្លួនផងដែរ តែទោះបីជាយ៉ាងណា បណ្តាញ Facebook
មិនបានបង្ហាញគម្រោង បង្ហាញកម្មវិធីបែបនេះ សម្រាប់ Android នោះទេ នៅពេលនេះ។
កម្មវិធី Poke ត្រូវបានគេកំណត់ កាលបរិច្ឆេទមាន វត្តមាននៅលើ កម្មវិធីទីផ្សារ
App Store នៅថ្ងៃខាងមុខនេះ៕
Posted by Unknown
Tag :
បច្ចេកវិទ្យា
iPad mini 2 អេក្រង់ Retina display កុំពុងតែផលិត
ធ្លាយព័ត៌មានថា iPad mini 2 អេក្រង់ Retina display កំពុងតែផលិត
ស្របពេលដែលមនុស្ស ជាច្រើនកំពុងតែ មមាញឹកក្នុង ការទិញ
នូវផលិតផ្សេងៗនារដូវបញ្ចុះតម្លៃនេះ ក៏មានលេចឮនូវ ពាក្យចចាមអារ៉ាមមួយថា
ក្រុមហ៊ុន Apple កំពុងតែសាកល្បង ផលិតនូវ iPad ជំនាន់ទី ៥។
យោងតាមគេហទំព័រ Apple Insider បានចុះផ្សាយនៅថ្ងៃទី ២៣ខែធ្នូ ឆ្នាំ ២០១២
កន្លងទៅនេះថា iPad ជំនាន់ទី ៥ របស់ក្រុមហ៊ុន Apple កំពុងតែ សាកល្បងផលិត
និងបង្ហាញខ្លួន នៅខែមីនា ឆ្នាំ ២០១៣។
ប្រភពសារព័ត៌មាន របស់ជប៉ុន Mac Otakara បានរាយការណ៍ឲ្យដឹងថា iPad
ជំនាន់ទី ៥ដែលកំពុងតែ សាកល្បងនេះ មានរូបរាងដូចគ្នាទៅនឹង iPad mini ស្ដើង
និងស្រាលជាងមុន ហើយបើតាមប្រភព ដែលមិនបង្ហាញអត្តសញ្ញាណ
បានបង្ហើបឲ្យដឹងបន្ថែម ទៀតថា iPad ជំនាន់ទី ៥ នេះ មានរូបសណ្ឋានស្រស់ស្អាត
និងប្លែកពីមុន ដែលមានអេក្រង់ទំហំ ៩.៧អ៊ីង និងបានបំពាក់នូវអេក្រង់ Retina
display ព្រមនឹង CPU ប្រភេទ A6X ដូចគ្នាទៅនឹង iPad ជំនាន់ទី ៤។
ក្រុមអ្នកវិភាគ បានលើកឡើងថា បើតាមការសន្មត់ iPad ជំនាន់ទី ៥នេះ អាចជា
iPad mini 2 ហើយអ្នកវិភាគដដែល ក៏បានបន្ថែមទៀតថា ១ឆ្នាំចុងក្រោយនេះ Apple
ហាក់ដូចជាប្ដូរឥរិយាបទ ដោយចាប់ផ្តើមបង្ហាញ ផលិតរបស់ខ្លួន ២ដង ក្នុង១ឆ្នាំ
ដែលកាលពីមុន ក្នុង១ឆ្នាំ បង្ហាញតែ១ដង៕
Posted by Unknown
Tag :
បច្ចេកវិទ្យា
Nokia កំពុងបង្កើត Windows RT tablet ទំហំ១០អ៉ីញ
Nokia កំពុងបង្កើត Windows RT tablet ទំហំ១០អ៉ីញ ដើម្បីបង្ហាញនៅក្នុង សមាជទូរស័ព្ទ ពិភពលោកឆ្នាំ ២០១៣
យោងតាមប្រភពព័ត៌មានពី បណ្តាញ ផ្គត់ផ្គងផលិតផល លក់បន្តនៅតៃវ៉ាន
បានឲ្យដឹងថា ក្រុមហ៊ុន Nokia កំពុងតែមានផែនការ បន្តការងារផលិត Tablet ទំហំ
១០អ៊ីញ ដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Windows RT ។ ដែលការងារនោះ
នឹងបង្កើតTabletមួយប្រភេទ ដើម្បីជាដៃគូប្រកួតប្រជែងនឹង iPad
ទំហំធំរបស់ក្រុមហ៊ុន Apple, GALAXY Note 10.1 របស់ក្រុមហ៊ុនSamsung និង
Google Nexus 10។ វាមិនដូច Tablet ដំណើរការដោយ ប្រព័ន្ធWindows 8 Pro OS
ដែលបំពាក់ថាមពល របស់ក្រុមហ៊ុន Intelនោះទេ Windows RT Tablet
របស់ក្រុមហ៊ុនNokia គឺសម្រាប់អ្នកមានបទពិសោធន៍ប្រើប្រាស់Tabletទូទៅ
ដែលបំពាក់បន្ទះ ឈីបប្រភេទARM-supported processor ។ Nokia tablet
ដែលមិនទាន់ស្គាល់ឈ្មោះនេះ ត្រូវ បានគេរំពឹងថា នឹងចេញបង្ហាញខ្លួន
នៅក្នុងព្រឹត្តិការណ៍ សមាជទូរស័ព្ទ ទូទាំងពិភពលោក ប្រចាំឆ្នាំ ២០១៣ ហៅថា
MWC 2013 ដែលធ្វើឡើងខែកុម្ភៈ ឆ្នាំ ២០១៣ នៅទីក្រុង បាសេឡូណា ប្រទេសអេស្បាញ។
ក្រុមហ៊ុន Nokia ដំបូងឡើយគ្រោងនឹងបង្ហាញ Windows RT
tabletទំហំ១០អ៊ីញនេះនៅត្រីមាស ទី១ ឆ្នាំ២០១៣ ប៉ុន្តែដោយសារតែ
ការបង្ហាញខ្លួននៃ Surface tablets ផ្ទាល់របស់ក្រុមហ៊ុន Microsoft
នោះនិងភាពមិន ពិតប្រាកដនៃទីផ្សារលក់ Windows RT Tablet នោះទើបជម្រុញឲ្យ
ក្រុមហ៊ុនហ្វាំងឡង់ មួយនេះបញ្ឈប់ការងារផលិតTablet។ ជំនួសឲ្យការផលិត Tablet
ក្រុមហ៊ុនNokia បានសម្រេច ចិត្ត បន្តផលិតស្មាតហ្វូនវិញ។ ជាមួយនឹងការលក់
Windows RT tablets ស្ថិតនៅក្រោមការរំពឹងទុកនោះ យោងតាមប្រភពព័ត៌មាន
បណ្តាញផ្គត់ផ្គង់ផលិតផល នៅតៃវ៉ានបានឲ្យដឹងថា ក្រុមហ៊ុន Nokia
ថ្មីៗនេះកំពុងតែធ្វើការស្ទាបស្ទង់ ថាតើចំនួនTablet
ប៉ុន្មានដែលខ្លួនគួរបញ្ជាឲ្យ ដៃគូធ្វើការតំឡើងខណៈដែល ខ្លួនព្យាយាមប្រឡូក
ចូលទីផ្សារឲ្យបានឆាប់នោះ។
គួរបញ្ជាក់ថា ផែនការដំបូងរបស់ក្រុមហ៊ុន Nokia គឺបង្កើតTablet ទំហំ
១០អ៊ីញ ដែលបំពាក់ដោយQualcomm S4 processor ផលិតដោយក្រុមហ៊ុន Compal
Electronics។ ក្រុមហ៊ុនNokia ចង់បង្កើត Tabletចំនួន ២០ម៉ឺនគ្រឿង
ដើម្បីសាកល្បង ចេញលក់នៅលើទីផ្សារ ប៉ុន្តែផែនការនេះ ត្រូវបានលុប ចោល នៅពេល
Microsoft Surface បានចេញលក់។
Posted by Unknown
Tag :
បច្ចេកវិទ្យា








