- Back to Home »
- បច្ចេកវិទ្យា »
- iPad mini 2 អេក្រង់ Retina display កុំពុងតែផលិត
Posted by : Unknown
Sunday, December 23, 2012
ធ្លាយព័ត៌មានថា iPad mini 2 អេក្រង់ Retina display កំពុងតែផលិត
ស្របពេលដែលមនុស្ស ជាច្រើនកំពុងតែ មមាញឹកក្នុង ការទិញ
នូវផលិតផ្សេងៗនារដូវបញ្ចុះតម្លៃនេះ ក៏មានលេចឮនូវ ពាក្យចចាមអារ៉ាមមួយថា
ក្រុមហ៊ុន Apple កំពុងតែសាកល្បង ផលិតនូវ iPad ជំនាន់ទី ៥។
យោងតាមគេហទំព័រ Apple Insider បានចុះផ្សាយនៅថ្ងៃទី ២៣ខែធ្នូ ឆ្នាំ ២០១២
កន្លងទៅនេះថា iPad ជំនាន់ទី ៥ របស់ក្រុមហ៊ុន Apple កំពុងតែ សាកល្បងផលិត
និងបង្ហាញខ្លួន នៅខែមីនា ឆ្នាំ ២០១៣។
ប្រភពសារព័ត៌មាន របស់ជប៉ុន Mac Otakara បានរាយការណ៍ឲ្យដឹងថា iPad
ជំនាន់ទី ៥ដែលកំពុងតែ សាកល្បងនេះ មានរូបរាងដូចគ្នាទៅនឹង iPad mini ស្ដើង
និងស្រាលជាងមុន ហើយបើតាមប្រភព ដែលមិនបង្ហាញអត្តសញ្ញាណ
បានបង្ហើបឲ្យដឹងបន្ថែម ទៀតថា iPad ជំនាន់ទី ៥ នេះ មានរូបសណ្ឋានស្រស់ស្អាត
និងប្លែកពីមុន ដែលមានអេក្រង់ទំហំ ៩.៧អ៊ីង និងបានបំពាក់នូវអេក្រង់ Retina
display ព្រមនឹង CPU ប្រភេទ A6X ដូចគ្នាទៅនឹង iPad ជំនាន់ទី ៤។
ក្រុមអ្នកវិភាគ បានលើកឡើងថា បើតាមការសន្មត់ iPad ជំនាន់ទី ៥នេះ អាចជា
iPad mini 2 ហើយអ្នកវិភាគដដែល ក៏បានបន្ថែមទៀតថា ១ឆ្នាំចុងក្រោយនេះ Apple
ហាក់ដូចជាប្ដូរឥរិយាបទ ដោយចាប់ផ្តើមបង្ហាញ ផលិតរបស់ខ្លួន ២ដង ក្នុង១ឆ្នាំ
ដែលកាលពីមុន ក្នុង១ឆ្នាំ បង្ហាញតែ១ដង៕