- Back to Home »
- បច្ចេកវិទ្យា »
- Nokia កំពុងបង្កើត Windows RT tablet ទំហំ១០អ៉ីញ
Posted by : Unknown
Sunday, December 23, 2012
Nokia កំពុងបង្កើត Windows RT tablet ទំហំ១០អ៉ីញ ដើម្បីបង្ហាញនៅក្នុង សមាជទូរស័ព្ទ ពិភពលោកឆ្នាំ ២០១៣
យោងតាមប្រភពព័ត៌មានពី បណ្តាញ ផ្គត់ផ្គងផលិតផល លក់បន្តនៅតៃវ៉ាន
បានឲ្យដឹងថា ក្រុមហ៊ុន Nokia កំពុងតែមានផែនការ បន្តការងារផលិត Tablet ទំហំ
១០អ៊ីញ ដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Windows RT ។ ដែលការងារនោះ
នឹងបង្កើតTabletមួយប្រភេទ ដើម្បីជាដៃគូប្រកួតប្រជែងនឹង iPad
ទំហំធំរបស់ក្រុមហ៊ុន Apple, GALAXY Note 10.1 របស់ក្រុមហ៊ុនSamsung និង
Google Nexus 10។ វាមិនដូច Tablet ដំណើរការដោយ ប្រព័ន្ធWindows 8 Pro OS
ដែលបំពាក់ថាមពល របស់ក្រុមហ៊ុន Intelនោះទេ Windows RT Tablet
របស់ក្រុមហ៊ុនNokia គឺសម្រាប់អ្នកមានបទពិសោធន៍ប្រើប្រាស់Tabletទូទៅ
ដែលបំពាក់បន្ទះ ឈីបប្រភេទARM-supported processor ។ Nokia tablet
ដែលមិនទាន់ស្គាល់ឈ្មោះនេះ ត្រូវ បានគេរំពឹងថា នឹងចេញបង្ហាញខ្លួន
នៅក្នុងព្រឹត្តិការណ៍ សមាជទូរស័ព្ទ ទូទាំងពិភពលោក ប្រចាំឆ្នាំ ២០១៣ ហៅថា
MWC 2013 ដែលធ្វើឡើងខែកុម្ភៈ ឆ្នាំ ២០១៣ នៅទីក្រុង បាសេឡូណា ប្រទេសអេស្បាញ។
ក្រុមហ៊ុន Nokia ដំបូងឡើយគ្រោងនឹងបង្ហាញ Windows RT
tabletទំហំ១០អ៊ីញនេះនៅត្រីមាស ទី១ ឆ្នាំ២០១៣ ប៉ុន្តែដោយសារតែ
ការបង្ហាញខ្លួននៃ Surface tablets ផ្ទាល់របស់ក្រុមហ៊ុន Microsoft
នោះនិងភាពមិន ពិតប្រាកដនៃទីផ្សារលក់ Windows RT Tablet នោះទើបជម្រុញឲ្យ
ក្រុមហ៊ុនហ្វាំងឡង់ មួយនេះបញ្ឈប់ការងារផលិតTablet។ ជំនួសឲ្យការផលិត Tablet
ក្រុមហ៊ុនNokia បានសម្រេច ចិត្ត បន្តផលិតស្មាតហ្វូនវិញ។ ជាមួយនឹងការលក់
Windows RT tablets ស្ថិតនៅក្រោមការរំពឹងទុកនោះ យោងតាមប្រភពព័ត៌មាន
បណ្តាញផ្គត់ផ្គង់ផលិតផល នៅតៃវ៉ានបានឲ្យដឹងថា ក្រុមហ៊ុន Nokia
ថ្មីៗនេះកំពុងតែធ្វើការស្ទាបស្ទង់ ថាតើចំនួនTablet
ប៉ុន្មានដែលខ្លួនគួរបញ្ជាឲ្យ ដៃគូធ្វើការតំឡើងខណៈដែល ខ្លួនព្យាយាមប្រឡូក
ចូលទីផ្សារឲ្យបានឆាប់នោះ។
គួរបញ្ជាក់ថា ផែនការដំបូងរបស់ក្រុមហ៊ុន Nokia គឺបង្កើតTablet ទំហំ
១០អ៊ីញ ដែលបំពាក់ដោយQualcomm S4 processor ផលិតដោយក្រុមហ៊ុន Compal
Electronics។ ក្រុមហ៊ុនNokia ចង់បង្កើត Tabletចំនួន ២០ម៉ឺនគ្រឿង
ដើម្បីសាកល្បង ចេញលក់នៅលើទីផ្សារ ប៉ុន្តែផែនការនេះ ត្រូវបានលុប ចោល នៅពេល
Microsoft Surface បានចេញលក់។