Posted by : Unknown Sunday, December 23, 2012

Facebook បង្ហាញកម្មវិធី ‘Poke’ សម្រាប់ iPhone ដើម្បីប្រកួតជាមួយ Snapchat

​      បណ្តាញទំនាក់ទំនង សង្គមយក្ស Facebook កាលពីថ្ងៃសុក្រ ទី២១ ខែធ្នូ កន្លងទៅនេះ បានបង្ហាញនូវកម្មវិធីថ្មីមួយ ដោយមិនគិតថ្លៃសម្រាប់ ប្រើក្នុងស្មាតហ្វូន iPhone ដែលហៅថា Poke ដើម្បីមកប្រកួតប្រជែង ដោយផ្ទាល់ជាមួយកម្មវិធី Snapchat ហើយកម្មវិធីនេះ នឹងអនុញ្ញាតិ ឲ្យអ្នកប្រើប្រាស់ផ្ញើសារ រូបថត ឬក៏វីដេអូ ដែលខូចខាត បន្ទាប់ដល់ពេល កំណត់ណាមួយ។
ជាមួយនឹងការប្រើប្រាស់កម្មវិធី Poke អ្នកអាចផ្ញើអត្ថបទសារ ទៅកាន់មិត្តភ័ក្ក ដោយឯកជន ឬក៏ជាក្រុម ដែលសារទាំងនោះ នឹងត្រូវបានកំណត់ហួស សុពលភាពបន្ទាប់ពី ផ្ញើរួចរាល់បាន រយៈពេល ១,៣,៥,ឬក៏១០វិនាទីក្រោយ។  
ជាមួយគ្នានេះដែរ វាត្រូវបានគេរាយការណ៍ថា វើហ្សិនសម្រាប់ Android ក៏ប្រហែលជាត្រូវ បង្ហាញខ្លួនផងដែរ តែទោះបីជាយ៉ាងណា បណ្តាញ Facebook មិនបានបង្ហាញគម្រោង បង្ហាញកម្មវិធីបែបនេះ សម្រាប់ Android នោះទេ នៅពេលនេះ។ កម្មវិធី Poke ត្រូវបានគេកំណត់ កាលបរិច្ឆេទមាន វត្តមាននៅលើ កម្មវិធីទីផ្សារ App Store នៅថ្ងៃខាងមុខនេះ៕ 

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -