Posted by : Unknown Sunday, December 23, 2012

Apple ទទួលសមិទ្ធផលពីអាជីវកម្ម ស្មាតហ្វូនរបស់ខ្លួនច្រើនជាង​គេបង្អស់​ នៅ U.S.

​              យោងតាមទិន្នន័យ ពីក្រុមហ៊ុនស្រាវជ្រាវ ទីផ្សារលក់ទូរស័ព្ទ Tablet ទូទាំងពិភពលោក Kantar Worldpanel ComTech បានឲ្យដឹងថា ការចែកចាយស្មាតហ្វូន លើទីផ្សាររបស់ក្រុមហ៊ុន Apple នៅសហរដ្ឋអាមេរិកថ្មីៗនេះ បានឈានដល់កំពូលគ្រប់ពេលវេលា។
កាលពី ១២សប្តាហ៍កន្លងទៅ ក្រុមហ៊ុនត្រូវបានគេនិយាយថា បានក្តាប់ទីផ្សារចែកចាយស្មាតហ្វូន នៅសហរដ្ឋអាមេរិកបានចំនួន ៥៣,៣ភាគរយ។ ការកើនឡើងនៃការចែកចាយ ស្មាតហ្វូនលើទីផ្សាររបស់ក្រុមហ៊ុន Apple បានកើតឡើងបន្ទាប់ពីបង្ហាញខ្លួន iPhone5 តែទោះបីជាយ៉ាងណា លទ្ធផលល្អនេះ កើតមានតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ សម្រាប់សាខាក្រុមហ៊ុននៅបរទេស មិនទទួលបានលទ្ធផលល្អ ប៉ុន្មាននោះទេ។
ចំណែកប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google កំពុងតែឃើញថា ទទួលបានជោគជ័យយ៉ាងខ្លាំងក្លា ដែលមិនធ្លាប់កើតមានពីមុនមកនោះទេ នៅក្នុងទីផ្សារអ៉ឺរ៉ុប ហើយថ្មីៗនេះប្រព័ន្ធមួយនេះក្តាប់ទីផ្សារបានចំនួន ៦១ភាគរយ កើនឡើងពី ៥១,៨ភាគរយ កាលពីឆ្នាំ ២០១១។
ភាពជោគជ័យរបស់ក្រុមហ៊ុន Samsung បានបន្តកើតឡើង អស់រយៈពេល១២ សប្តាហ៍មកហើយ ក្នុងនោះក្រុមហ៊ុនបានក្តាប់ទីផ្សារ ចែកចាយនៅអ៉ឺរ៉ុប បានចំនួន ៤៤,៣ភាគរយ។ ចំណែក Apple បានកាន់តំណែងលេខ២ ជាមួយលទ្ធផលចែកចាយ ២៥,៣ភាគរយ ខណៈដែលក្រុមហ៊ុន HTC ,Sony និង Nokia ស្ថិតនៅក្នុងការប្រកួតប្រជែងគ្នា ដណ្តើមយកលេខ៣។
តួលេខនៃចំនួនអតិថិជន ដែលមានស្មាតហ្វូនប្រើប្រាស់ផ្ទាល់ខ្លួន នៅចក្រភពអង់គ្លេសមានចំនួន ៦០ភាគរយ នៅត្រីមាសចុងក្រោយបង្អស់នេះ ខណៈដែលការចេញលក់ស្មាតហ្វូន ក្តាប់ទីផ្សារលក់ទូរស័ព្ទសរុបទាំងអស់ ៨៣ភាគរយនៅក្នុងរយៈពេល ១២សប្តាហ៍កន្លងទៅនេះ៕

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -