Posted by : Unknown Sunday, December 23, 2012

​           Nexus 7 នៅតែជា Tablet គួរឲ្យចាប់​អារម្មណ៍ ក្នុងតម្លៃត្រឹមតែ ២៤៩ដុល្លារ។ ប៉ុន្តែតាម រយៈ ពត៌មានមិនបាន បង្ហាញបានឲ្យដឹងថា ក្រុមហ៊ុន Google និង ASUS កំពុងតែរួមគ្នា ធ្វើការបង្កើត Nexus tablet តម្លៃ ៩៩ដុល្លារ។  ប៉ុន្តែឥឡូវនេះ បើយោង តាម សារព័ត៌មាន PhoneArena បានឲ្យដឹងថា ក្រុមហ៊ុន Acer កំពុងតែត្រៀមខ្លួន ប្រកួតប្រជែង នឹងក្រុមហ៊ុន Google ជាមួយ Tablet ដំណើរការដោយ Android 4.1 2Jelly Bean ទំហំ៧អ៊ីញ  ដែលនឹងចេញលក់ក្នុងតម្លៃ ៩៩ដុល្លារ។  
ជាធម្មតាTabletតម្លៃថោក នឹងបំពាក់ជាមួយ លក្ខណៈពិសេសតិចតួច។  Iconia B1 របស់ក្រុមហ៊ុន Acer មានបំពាក់ Mediatek dual-core processor ល្បឿន  1.2GHz មាន CPU ប្រភេទ PowerVR SGX 531 មាន RAM 512MB  មានអង្គចង់ចាំទំហំ 8GB មាន Bluetooth 4.0 មាន ភ្ជាប់ប្រព័ន្ធ GPS មានកាតពង្រីក ទំហំរក្សាទិន្នន័យ microSD និងរន្ឋស៊ីមកាត១ផងដែរ។ សម្រាប់តម្លៃ ៩៩ដុល្លារ អេក្រង់របស់ Tabletនេះ ផងដែរ មានResolution កម្រិតទាបជាង Nexus 7 គឺ1024 x 600 pixels។    Iconia B1 បានទទួលការអនុញ្ញាតិ ពីគណៈកម្មការត្រួតពិនិត្យ ប្រព័ន្ធទូរគមនាគមន៍ សហព័ន្ធរួចរាល់ហើយ ហើយវាប្រហែលជា នឹងចេញបង្ហាញខ្លួន នៅក្នុង ព្រឹត្តិការណ៍តាំងបង្ហាញ ឧបករណ៍អេឡិចត្រូនិច ទូទាំងពិភពលោក (Consumer Electronics Show) នៅខែមករាខាងមុខនេះ ។

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -