Posted by : Unknown Wednesday, December 26, 2012

                 មូលហេតុ​បណ្តាលឱ្យ​ធ្មេញ​លឿង៖
 ធម្មតា​ធ្មេញ​មនុស្ស​យើង​ស​ភ្លឺ​ចែង​ចាំង ប៉ុន្តែ​អ្នក​ខ្លះ​បែរជា​មាន​​ធ្មេញ​លឿង ឬ​ក្រមៅ​។ នេះ​បណ្តាល​មក​ពី​​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ ដែល​មាន​ពណ៌​ជាប្រចាំ​ដូចជា កាហ្វេ តែ​ជាដើម​។​ ការជក់បារី ក៏​ជា​មូលហេតុ​មួយ​ផងដែរ​។
ការ​ដុសធ្មេញ ពុំ​បាន​ស្អាត នាំឱ្យ​មាន​កម្ទេច​​អាហារ បាក់តេរី និង​កំណកកំបោរ តោង​នៅជាប់​ធ្មេញ​បន្តិច​ម្តងៗ យូរៗ​ទៅ បណ្តាល​ឱ្យ​ឡើង​​ពណ៌​លឿង​ពណ៌​ត្នោត ឬ​ពណ៌​ខ្មៅ នៅតាម​ចន្លោះ​ធ្មេញ និង​តួ​ធ្មេញ​។ ម្យ៉ាងទៀត មូលហេតុ​ដែល​បណ្តាល​ឱ្យ​ធ្មេញ​លឿង​ក៏​ដោយ​សារ​ការទទួល​ទាន​ថ្នាំ​តេត្រា​ ស៊ីគ្លី​ន ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ពណ៌​របស់​ធ្មេញ​ផងដែរ​។​
​កែ​បញ្ហា​ធ្មេញ​លឿង ដោយ​ប្រើចេល​៖ ​ចេល​សម្រាប់​លាប​បំពោ​កលើ​ធ្មេញ​អាច​រក​ទិញ​បាននៅតាម​ឱសថស្ថាន​ស្របច្បាប់​នានា​។​
​វិធី​ប្រើ​៖ ដុស​សម្អាត​ធ្មេញ​ឱ្យ​ស្អាត បន្ទាប់មក​យក​ជក់​ជ្រលក់​ទៅ​ក្នុងចេល​នោះ​រួច​ហើយ​ យក​មក​លាប​លើ​ធ្មេញ​ដែល​មាន​បញ្ហា​។ រួច​រាល់​​ហើយ​ទុកចោល​ប្រមាណ ១៥-៣០​នាទី សឹម​លាង​សម្អាត​ចេញ​។ ​
ដូចនេះ ឱ្យបាន​១-៣​សប្តាហ៍ ដោយ​ចាប់ផ្តើម​ពី​ធ្មេញ​ជួរ​ខាងលើ​មុន​រួច​សឹម​ជួរ​ខាងក្រោម​តាម​ក្រោយ​។ ក្រោយពេល​ប្រើ​រួច​ត្រូវ​បិទ​គម្រប​​-​ចេល​ឱ្យ​ជិត ឯ​ជក់​លាង​ទឹក​ឱ្យ​ស្អាត​​ហើយ​ហាល​ឱ្យ​ស្ងួត​។ បន្ទាប់​ពី​ធ្មេញ​ស​តាម​ចិត្ត​ចង់​បាន​ហើយ​អ្នក​ត្រូវ​ប្រើ​បន្តទៀត​ឱ្យ​ ជាប់​ជា​ប្រចាំ ដើម្បី​ឱ្យ​ធ្មេញ​នៅតែ​ស​ជាប់​ជានិច្ច​៕

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -