Posted by : Unknown Wednesday, December 26, 2012

               នេះជាអាហារបីមុខ​ដែលនៅពេលបរិភោគហើយ​​អាច​ជួយ​កាត់​បន្ថយ​សារ​ជាតិ​ខ្លាញ់ ​និង​កម្ចាត់​កោសិកា​​ដែល​ខូច​​នៅ​លើ​​ផ្ទៃ​​​មុខ​​មិន​ឲ្យ​កក​ស្ទះ​ដែល​ជា​ មូល​ហេតុ​នាំ​កើត​រោគ​មុន ជួយ​កាត់​បន្ថយ​ស្លាក​ស្នាម​ពី​ការ​កើត​​មុន​​លើ​​ផ្ទៃ​​មុខ។ ក្រៅ​ពី​នេះ​​នៅ​ជួយ​​ស្បែក​​លើ​ផ្ទៃ​​មុខ​​មាន​សំណើម​យ៉ាង​ល្អ​ទៀត​ផង។
រូបមន្តផ្លែប៉ោម-ទឹកឃ្មុំ ការពារការកើតមុន​និងកាត់​​បន្ថយ​ស្នាម​អុជ​ខ្មៅ

វិធីផ្សំៈ កិនផ្លែប៉ោមមួយផ្លែឲ្យម៉ដ្ឋ លាយជាមួយទឹកឃ្មុំពីរស្លាបព្រា ហើយយកមកបំពោកបរិវេណដែលកើតមុន ឬមានស្លាក​ស្នាម​អុជខ្មៅដោយទុកចោលប្រហែល​១៥នាទី ហើយសឹមលាង ទឹកក្តៅឧណ្ហៗ បន្ទាប់មក​សម្អាតដោយ​ទឹក​ធម្មតា​រួច​​ហើយ​​​ជូត​មុខ​ឲ្យ​ស្ងួតវិញ។

រូបមន្ត ប៉េងប៉ោះ កាត់បន្ថយខ្លាញ់ កម្ចាត់កោសិកាដែលខូចចេញពីផ្ទៃមុខ
វិធីផ្សំៈ ចិញ្ច្រាំប៉េងប៉ោះមួយផ្លែឲ្យម៉ដ្ឋល្អ ហើយយកមកម៉ាស្សាថ្មមៗដោយ ទុកចោលរហូតសើមស្រពាប់ៗ ឬ​មាន​អារម្មណ៍​​ថា​តឹង​ស្បែក​មុខ​ហើយសឹម លាងសម្អាតដោយទឹកស្អាតចេញ​មុននឹងផ្តិតផ្ទៃមុខឲ្យស្ងួត។
រូបមន្តឪឡឹក ជួយបន្ថែមសំណើមដល់ស្បែកមុខ
វិធីផ្សំៈ កិនផ្លែឪឡឹកពីរចំណិតធំល្មម​រួចហើយយកទៅបំពោកលើផ្ទៃមុខ​ដោយទុកចោលប្រហែល​​ ១០នាទី ឬ រង​ចាំ​រហូត​​ដល់​មាន​អារម្មណ៍​តឹងស្បែកមុខ​សឹមលាងចេញដោយទឹកក្តៅឧណ្ហៗ រួចលាងសម្អាតដោយទឹកធម្មតា​និងជូត​ឲ្យ​ស្ងួត​វិញ​។​ ត្រូវ​ឆ្លាស់​គ្នា​ប្រើរូបមន្តផ្លែឈើទាំងបីឲ្យបានញឹកញាប់​នោះស្បែកមុខ​របស់​ អ្នក​នឹង​ប្រែ​ស​ភាព​​ស្រស់​​ស្រាយ​​ឡើង​​វិញ​​ជាក់​​ជា​​ពុំ​​ខាន៕

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -