- Back to Home »
- សម្រស់ »
- អត្ថប្រយោជន៏របស់ក្រូចសើចចំពោះសម្រស់
Posted by : Unknown
Wednesday, December 26, 2012
ការយកក្រូចសើចមកកក់សក់នោះមានច្រើនវិធីដូចខាងក្រោម៖
១-យកក្រូចសើចស្រស់ៗមកពុះជាពីរឆ្កឹះយកគ្រាប់ចេញច្របាច់យកទឹកមក កក់សក់។ ប៉ុន្តែវិធីនេះនឹងមិនបានប្រយោជន៍ពីប្រេងសម្បកក្រូចសើច ទេ។
២-បកសម្បកក្រួចសើចចេញយកមកបុកឲ្យម៉ដ្ឋ រួចច្របាច់ទឹកក្រូចសើចលាយចូលចាក់ទឹកចូលបន្តិចឲ្យល្មមតែ គ្រឿងផ្សំចាប់ផ្តើមរាវ កូរវាចូលគ្នាឲ្យសព្វទុកចោល៥-១០នាទី រួចត្រងពូតយកតែទឹកមកប្រើ។ វិធីនេះពេលកក់ សក់នឹងធំក្លិនក្រពុលសម្បកក្រូចសើច ប៉ុន្តែពេលកក់រួចនឹងមានក្លិនក្រអូបប្រហើរតែម្តង។
៣-យកក្រូចសើចមកហាន់ជាចំណិត និងដាក់ចូលម៉ាស៊ីនក្រឡុក ក្រឡុកទាល់តែម៉ដ្ឋល្អរួចយក មកដាក់ចាន ចាក់ទឹកក្តៅចូលទាល់តែលិចកូរឲ្យសព្វទុកចោល១០-២០នាទី ពូតយកតែទឹកដាក់ ដបក្លាស្សេទុកបាន ១-២សប្តាហ៍។
ចំពោះក្រូចសើចវិញយើងអាចប្រើក្រូចស្រស់ ឬដុតភ្លើងសិនក៏បាន។ នៅពេលបានទឹកក្រូចសើចហើយ មុននឹងកក់សក់ គួរតែស្រោចទឹកលើសក់ឲ្យសើមជាមុនសិនដោយសារតែទឹកក្រូចសើចមានឥទ្ធិពល ជាអាស៊ីដចាស់អាចកាត់ស្បែកក្បាលបាន។
នៅពេលដែលកំពុងកក់សក់ គួរតែច្របាច់ឈ្លីក្បាលផងកក់ទុកចោល២-៣នាទី សឹមលាងចេញហើយកក់ម្តងទៀត រួចលាងចេញឲ្យស្អាត កុំឲ្យមានកម្ទេចក្រូចសើចសេសសល់លើក្បាល ពីព្រោះវាធ្វើឲ្យខូចសក់។ ម្យ៉ាងវិញទៀតត្រូវមានការប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យទឹកក្រូចសើចចូលភ្នែក ឬចូលមាត់ ពីព្រោះវាធ្វើឲ្យផ្សាក្រហាយ និងស្ពឹកមាត់។
ពេលប្រើយើងអាចមានអារម្មណ៍ផ្សាស្បែកក្បាលតាមកន្លែងខ្លះៗ នោះបញ្ជាក់ថា ត្រង់កន្លែងនោះមានដំបៅវាមិនបង្ករគ្រោះថ្នាក់អ្វីទេ ប្រើយូរៗទៅវានឹងជាដោយខ្លួនឯង។ ប៉ុន្តែប្រសិនបើផ្សាពេញស្បែកក្បាលតែម្តងនោះ បញ្ជាក់ថា ទឹកក្រូចសើចខាប់ពេកត្រូវលាយទឹកបន្ថែមបន្តិចទៀត៕