Posted by : Unknown Wednesday, December 26, 2012

                រូបរាង​ជា​កត្តា​ដ៏​ចម្បង​មួយ​ដើម្បី​ទាក់ទាញ​នូវ​ចំណាប់​អារម្មណ៍​ពី​ មនុស្ស​ជុំវិញខ្លួន ដូច្នេះ​លោក​អ្នក​តែង​ខ្វាយខ្វល់​និង​យកចិត្តទុកដាក់​ចំពោះ​ចំណុច​នេះ​។
អ្នកខ្លះ​ស្វែងរក​មធ្យោបាយ​កែខៃ​ផ្សេងៗ​ ដើម្បី​ប៉ះប៉ូវ​ចំណុច​ខ្វះខាត​បើទោះជា​ដឹងថា​វិធី​មួយ​ចំនួន​អាច​ប្រឈម​នឹង​ គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាង​ណា​ក៏​ដោយ​​។
ក្រៅពី​ប្រឈម​នឹង​គ្រោះថ្នាក់​អ្នករក​សេវាកម្ម​កែ​សម្ផស្ស​ទាំងនោះ​ក៏​ ប្រឈម​នឹង​ការចំណាយ​យ៉ាងខ្ពស់​កប់​ក្ដោង​ផងដែរ​។ វិធី​ងាយៗ​ដែល​ជួយ​ឲ្យ​អ្នក​មើល​ទៅ​ស្រស់ស្អាត ដោយ​ពុំ​ចំណាយ​ច្រើន​ទៀតផង​។
សូម​អាន​ការណែនាំ​ដូចខាងក្រោម​៖
១. គេង​ឲ្យបាន​គ្រប់គ្រាន់​១០​ម៉ោង​ ក្នុង​មួយថ្ងៃ​។ ការ​គេ​ង​បាន​គ្រប់គ្រាន់​ធ្វើឲ្យ​រាងកាយ​និង​ខួរក្បាល​មាន​ភាព​ស្រស់ស្រាយ​ និង​រឹងមាំ ដូច្នេះ​ទឹកមុខ​របស់​អ្នក​ក៏​ស្រស់​ស្រាយ​ដូចគ្នា​។ ផ្ទុយទៅវិញ បើសិន​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ខួរក្បាល​ចុះខ្សោយ គិត​យឺត ខ្មៅ​ក្រោម​ភ្នែក និង​មាន​ទឹកមុខ​ស្លេកស្លាំង​ជា​ដើម​។
២. ឈរ​ឲ្យបាន​ត្រង់ខ្លួន​។ នៅពេល​ដែល​អ្នក​ឈរ​បាន​ត្រង់​ដងខ្លួន​នឹង​ធ្វើឲ្យ​អ្នក​មើល​ទៅ​មានរាង​ស្វែល ហើយ​ការធ្វើ​បែប​នេះ​ក៏​នឹង​ជួយ​បង្កើន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ដែរ​។ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការពត់ពែន​កោង​ខ្លួន​របស់​អ្នក​ត្រូវ​ព្យាយាម​ កែតម្រូវ​រហូតដល់​ក្លាយ​ជា​ទម្លាប់​។
៣. កែប្រែ​ទម្លាប់​លុប​លាងមុខ​។ ប្រសិនបើ​អ្នក​ធ្លាប់​លុប​លាងមុខ​ដោយ​ប្រើការ​ត្រដុស​ខ្លាំងៗ ឥឡូវ​ងាក​មក​ប្រើ​កន្សែង​ទន់​ត្រដុស​ថ្នមៗ​វិញ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការប្រសើរ​ជាង​មុន​មិន​ខាន​។
៤. ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​។ លោក​អ្នកគួ​រញ៉ាំ​ទឹក​ឲ្យបាន​យ៉ាងហោចណាស់​២​លីត្រ​ក្នុង​មួយថ្ងៃ​។ ការ​ញ៉ាំ​ទឹក​ច្រើន​នេះ​ជួយ​រក្សា​សំណើម​ក្នុង​រាយ​កាយ​និង​ផ្ដល់​ឋាម​​ពល​។
៥. ញ៉ាំ​ផ្លែឈើ​ឲ្យបាន​ច្រើន​។ ផ្លែឈើ​ជា​ប្រភព​នៃ​សារធាតុ​បំប៉ន​ដែល​ជួយ​ឲ្យ​អ្នក​អ្នក​មើល​ទៅ​ក្មេង​ជាង​ វ័យ និង​ជួយ​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ​។
៦. ប្រើប្រាស់​ទឹកអប់​ជំនួយ​។ លោកអ្នក​គួរ​ប្រើប្រាស់​ទឹកអប់​ដែលមាន​ក្លិន​ផ្លែឈើ ឬ​ក្លិន​ផ្កា ព្រោះ​ជា​ទូទៅ​ទាំង​បុរស​និង​នារី​មាន​ភាព​ទាក់ទាញ​នឹង​ក្លិន​ក្រអូប​​ដែល​​ នៅ​ជាប់​ខ្លួន​របស់​អ្នក​។ ប៉ុន្តែ​គួរ​ជៀសវាង​ទឹកអប់​ដែល​មាន​ក្លិន​ខ្លាំង​ដែល​ធ្វើឲ្យ​អ្នកដទៃ​ វាយតម្លៃថា អ្នក​មិន​ចេះ​ប្រើប្រាស់​ទឹកអប់​។
៧. ស្លៀកពាក់​ឲ្យបាន​ស្អាត​។ សំលៀកបំពាក់​ជា​គ្រឿង​តុបតែង​ចម្បង​ដែល​ជួយ​បង្កើន​សម្រស់​រាងកាយ​។ អ្នក​គួរ​ស្លៀក​សំលៀក​បំពាក់​ណា​ដែល​អ៊ុត​បាន​រៀបរយ និង​តម្រូវ​តាម​រាងកាយ​អ្នក​​សំលៀក​បំពាក់​ប្រភេទ​នេះ​នឹង​ជួយ​លើក​សម្រស់​ អ្នក​ឲ្យមើល​ទៅក្មេង និង​ស្រស់ស្អាត​ជាង​មុន​។

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -