- Back to Home »
- សម្រស់ »
- ការពារស្បែកយ៉ាងណាកុំឱ្យកើតមុន?
Posted by : Unknown
Wednesday, December 26, 2012
មុន គឺពាក្យមួយម៉ាត់ដែលបុរស ឬស្ត្រីគ្រប់ៗគ្នាមិនចង់ឱ្យបញ្ហានេះកើតនៅលើស្បែកមុខ និងដងខ្លួននោះទេ។
ប៉ុន្តែដោយសារតែបញ្ហាអាកាសធាតុបញ្ហាប្រែប្រួលអ័រម៉ូន និងបញ្ហាផ្សេងៗទៀតអាចបណ្តាលឱ្យអ្នកកើតមុន។
តើអ្នកមានវិធីសាស្ត្របែបណាដើម្បីការពារស្បែកពីការកើតមុន? ថ្ងៃនេះនឹងបង្ហាញនៅវិធីសាស្ត្រងាយៗដើម្បីបង្ការកុំឱ្យកើតមុន។
វិធីសាស្ត្រងាយៗទាំងនោះរួមមាន៖
១. សម្អាតស្បែកមុខជាប្រចាំ: នៅពេលដែលអ្នកចេញទៅក្រៅប៉ះពាល់កំដៅថ្ងៃ និងធូលីដីអាចបណ្តាលឱ្យអ្នកកើតមុន ដូច្នេះហើយបន្ទាប់ពីអ្នកមកពីខាងក្រៅ អ្នកគួរតែធ្វើការសម្អាតមុខជាមួយនិងហ្វូមលាងមុខ ។
២. កុំយកដៃដែលមិនស្អាតទៅប៉ះលើស្បែកមុខរបស់អ្នកៈ ព្រោះថាវាអាចឆ្លងមេរោគពីដៃដែលមិនស្អាតហើយ បង្កទៅជាមេរោគដែលអាចបង្កឱ្យកើតមុន
៣.មិនគួរធ្វើការផាត់មុខញឹកញាប់ពេកទេៈ ព្រោះវាក៏ជាមូលហេតុមួយដែលបណ្តាលឱ្យកើតមុនបានដែរ
៤. ពិនិត្យមើលអ្វីដែលមាននៅលើសក់របស់អ្នកៈ ព្រោះថាសារជាតិខ្លាញ់ ឬជាតិប្រេងដែលមាននៅលើក្បាលរបស់អ្នកអាចធ្វើឱ្យកើតមុនបាន ដូច្នេះហើយសូមពិនិត្យមើលអ្វីដែលមាននៅលើសក់ និងស្បែកក្បាលរបស់អ្នក។
៥. ធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំថ្ងៃ
៦. ប្រើក្រែមសម្រាប់ថែរក្សាស្បែកដើម្បីជួយបញ្ជៀសបញ្ហាកើតមុន
៧. កុំនៅក្រោមកម្តៅថ្ងៃយូរពេកៈ ព្រោះថាវាអាចធ្វើឱ្យស្បែករបស់អ្នកបង្កទៅជាបញ្ហាកើតមុនបាន ដូច្នេះប្រសិនបើអាជៀសវៀងបានគួរតែកុំនៅក្រោមកម្តៅថ្ងៃ