Posted by : Unknown Wednesday, December 26, 2012

                  បើ​តាម​អ្នកជំនាញ​បានឱ្យដឹងថា សាប៊ូ​មួយចំនួន​មាន​សមាស​-​ធាតុ​ផ្សំ​របស់​សារធាតុ​គីមី ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្បែកក្បាល​បាន​។ សាប៊ូ​គ្រប់​ប្រភេទ​ប្រកប​ដោយ​សមាសធាតុ​របស់​សារធាតុ​-​កម្ចាត់​កំណក និង​ភាពកខ្វក់​ដែល​មាន​ច្រើន​ប្រភេទ និង​មាន​ភាព​ខ្លាំង​ក្លា​ខុស​ៗ​​គ្នា​។
​នេះ​ជា​មូលហេតុ​ដែល​ថា ហេតុ​អ្វី​ទើប​មិន​គួរប្រើ​សាប៊ូ​-​ដុស​ខ្លួន​យក​មក​កក់សក់​ដោយសារ​សារធាតុ​ កម្ចាត់​ភាពកខ្វក់​ក្នុង​សាប៊ូ​នោះ​មាន​អានុភាព​ខ្លាំងពេក​ដែល​ធ្វើ​ឱ្យ​​ សក់​​ជ្រុះ​បាន​។​
​សមាសធាតុ​ផ្សំ​ផ្សេងៗ ដែល​គួរ​ចៀសវាង គឺ​ពួក​សារធាតុ​គីមី ការពារ​ជូរ​ផ្អូម​ដូចជា អា​ម៉ូ​នី​ញ៉ូម ឡូរី​ល ស៊ុល​ហ្វាត ជា​សារធាតុ​គីមី​ខ្លាំងណាស់ បើ​អ្នក​ច្រឡំ​ទុក​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ខ្ពស់ វា​អាច​បញ្ចោ​ញ​ឧស្ម័ន​អា​ម៉ូ​ញាក់​ចេញមក​។
បើ​អ្នក​ប្រើ​សាប៊ូ​ដែល​ជា​បាស​ច្រើន​ហើយ​ថែមទាំង​ផ្សំ​សារធាតុ​គីមី នឹង​ធ្វើឱ្យ​សក់​របស់​អ្នក​ជ្រុះ​និង​បាត់បង់​ជាតិ​សំណើម​តាម​ធម្មជាតិ​ជា​ លទ្ធផល​គឺ​ សក់​ស្ងួត​ក្រៀម​​ថែម​​ទាំង​បែក​ចុង​ទៀតផង​។​
​អ្វី​ដែល​គួរឱ្យ​ប្រយ័ត្ន គឺ​សារធាតុ​សូ​ដ្យូ​ម​ក្ល​រី​ដដែល​អ្នក​ផលិត​តែង​យក​មក​ផ្សំ ព្រោះ​ជា​សារធាតុ​មាន​តម្លៃថោក​ដែល​ធ្វើឱ្យ​សាច់​សាប៊ូ​ខា​ប់​តែ​ចំណុច​ អាក្រក់​គឺ ធ្វើ​ឱ្យ​ជាតិ​ប្រេង​ដែល​មាន ប្រយោជន៍​ចំពោះ​សរសៃសក់​បាត់បង់​អស់ ហើយ​សាប៊ូ​ដែល​ល្អ​ត្រូវគ្មាន​សមាសធាតុ​ផ្សំ​របស់​អំបិល​។​
​អ្នក​គួរ​ចាប់ផ្តើម​ពី​សាប៊ូ​ខ្សោយៗ និង​មាន​សមាសធាតុ​ដែលជា​ធម្មជាតិ​ច្រើន​បំផុត​។ ភាគច្រើន​ផលិតផល​ពី​រុក្ខ​ឱសថ​ជា​សាប៊ូ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ​ ទូទៅ ដោយ​សារ​វា​មាន​សមាសធាតុ​ផ្សំ​ដែល​ថ្លៃ​ជាង​នោះឯង​៕

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -