Posted by : Unknown Wednesday, December 26, 2012

         ស្បែក​នៅ​បរិវេណ​ជុំវិញ​ភ្នែក​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ការលើក​ សម្រស់​ផ្ទៃមុខ​របស់​អ្នក​ទាំងមូល​។ បើ​ស្បែក​នៅ​បរិវេណ​ភ្នែក​មិន​ស្រស់ស្អាត​ហើយ​នោះ សម្រស់​​ផ្ទៃមុខ​របស់​អ្នក​ក៏​អន់ថយ​ទៅតាម​នោះដែរ។
តើ​ធ្វើ​យ៉ាងណា​ទើប​អាច​ជៀសផុត​ពី​បញ្ហា​ភ្នែកមាន​ថ្នក់​ខ្មៅ និង​ស្រអាប់​? ថ្ងៃនេះ​នឹង​បង្ហាញ​ជូន​នៅ​វិធីសាស្ត្រ​ខ្លះៗ ​ដើម្បី​ជួយ​ឱ្យ​ស្បែក​បរិវេណ​ភ្នែក​របស់​អ្នក​ប្រែ​មក​ជា​ស្រស់ស្អាត​ឡើង​ វិញ​។
វិធីសាស្ត្រ​ទាំងនោះ​មាន​ដូចខាងក្រោម៖
១. យក​ប៉េងប៉ោះ​មក​ផ្សំ​ជា​ម៉ាស​ដើម្បី​បំបាត់​ថ្នក់​ភ្នែក និង​ស្នាម​អុជ​ខ្មៅ​នៅលើ​ស្បែក​បរិវេណ​ភ្នែក​របស់​អ្នក។ យក​ប៉េងប៉ោះ​មក​កិន​វា​ឱ្យ​ម៉ត់​រហូត​ដល់​វា​ក្លាយជា​ល្បាយ បន្ទាប់មក​យក​វា​មក​លាប​នៅលើ​ស្បែក​បរិវេណ​ភ្នែក​ធ្វើ​បែប​នេះ​អាច​ធ្វើឱ្យ​ កាត់បន្ថយ​នៅ​ថ្នក់​ភ្នែក និង​ស្នាម​ខ្មៅ​បាន ។​
២. យក​ទឹក​ប្រេង​អាល់​ម៉ុន ២ ឬ ៣ ដំណក់​មក​ម៉ាស្សា​ថ្នម​នៅ​ស្បែក​ក្រោម​ភ្នែក​របស់​អ្នក​ដើម្បី​បំបាត់​ស្នាម​ខ្មៅ និង​ថ្នក់​ភ្នែក​។​
៣. យក​សំឡី​ជ្រលក់​ចូលក្នុង​ទឹកកក បន្ទាប់មក​យក​វា​មក​ម៉ាស្សា​នៅ​បរិវេណ​ភ្នែក​របស់​អ្នក​ថ្នមៗ រហូត​ដល់​ភ្នែក​របស់​អ្នក​ឡើង​ក្តៅ​អ៊ុនៗ។ វិធីសាស្ត្រ​នេះ​អាច​ធ្វើឱ្យ​បាត់​ថ្នក់​ភ្នែក និង​ស្នាម​ខ្មៅ​នៅ​បរិវេណ​ក្រោម​ភ្នែក។​
៤. យក​ផ្លែ​ត្រសក់​ដែល​អ្នក​បាន​ដាក់​ក្នុង​ទូទឹកកក​ឱ្យ​ត្រជាក់ បន្ទាប់​មក​កាត់​វា​ជា​បន្ទះ​ក្រាស់​ល្មម ហើយ​យក​វា​មក​បិត​នៅ​បរិវេណ​ភ្នែក​របស់​អ្នក។ វិធីសាស្ត្រ​បែប​នេះ​​មិន​ត្រឹមតែ​អាច​ធ្វើឱ្យ​បាត់​ថ្នក់​ភ្នែក​ប៉ុណ្ណោះ​ ទេ ប៉ុន្តែ​ថែមទាំង​អាច​ជួយ​ឱ្យ​អ្នក​ស្រស់ស្រាយ​ទៀតផង។​
៥. វិធីសាស្ត្រ​មួយទៀត​នោះ​គឺ យកTea bag ហើយ​ដាក់​ទឹក​ក​មួយ​ដុំ បន្ទាប់មក​យក​វា​ទៅ​ស្អំ​នៅ​បរិវេណ​ភ្នែក​ថ្ម​ម។

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -