Posted by : Unknown Wednesday, December 26, 2012

      តើ​អ្នក​ជា​មនុស្ស​ដែល​ធ្វើការ​នៅខាងមុខ​កុំព្យូទ័រ​មែន​ទេ? អ្នក​សង្កេត​ឃើញ​ទេ​ថា ស្បែក​របស់​អ្នក​មាន​ភាព​ស្ងួត​ស្នាម​អុជ​ខ្មៅ និង​មិន​មាន​ភាព​ភ្លឺរលោង​ដែរ​ឬទេ
នៅ​​ពេល​​ដែល​អ្នកធ្វើការ​នៅខាងមុខ​កុំព្យូទ័រ​ដូច្នេះ? ជា​ការពិត​​ណាស់​​ស្បែក​​របស់​អ្នក​អាច​មាន​ភាព​ស្ងួត នៅពេល​ដែល​អ្នក​អង្គុយ​ធ្វើការ​នៅ​ខាង​មុខ​កុំព្យូទ័រ​យូរ​ពេក​។​
​ថ្ងៃ​នេះ​នាង​នឹង​បង្ហាញ​ជូន​ដល់​ប្រិយមិត្ត​ទាំងអស់គ្នា​នៅ​ វិធីសាស្ត្រ​នៃ​ការថែរក្សា​ស្បែក​សម្រាប់​អ្នក​ធ្វើការ​នៅខាងមុខ​កុំព្យូទ័រ ​ជា​រៀង​រាល់​ថ្ងៃ។
ខាងក្រោម​នេះ គឺ​ជា​វិធីសាស្ត្រ​ថែរក្សា​ស្បែក​សម្រាប់​អ្នក​ធ្វើការ​នៅ​ខាង​មុខ​កុំព្យូទ័រ ៖
១. អង្គុយ​ឱ្យ​ឆ្ងាយ​ពី​កុំព្យូទ័រ​: វិធីសាស្ត្រ​នេះ​មិន​ត្រឹមតែ​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ខូច​ស្បែក​ពី​ កុំព្យូទ័រ​នោះទេ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​ការពារ​ភ្នែក​របស់​អ្នក​កុំឱ្យ​ភ្នែក​របស់​​ខូច​ ទៀតផង។​
២. លាបឡេ​ផ្តល់​សំណើម​ដល់​ស្បែក​ទាំង​ស្បែក​មុខ និង​ស្បែក​ខ្លួន​: ការ​លាបឡេ​ផ្តល់​សំណើម​ដល់​ស្បែក​អាចជួយ​កាត​បន្ថយកំដៅ​ដែល​ជះ​ចេញពី​ កុំព្យូទ័រ​បាន។​
៣. ប្រើប្រាស់​ទឹក​ជំនួស​ឱ្យ​ម៉ាស៊ីន​ផ្តល់​សំណើម: ក្រៅពី​លាបឡេ​ថែរក្សា​ស្បែកហើយ អ្នក​គួរតែ​យក​ទឹក​មួយ​ចាន​មក​ដាក់​នៅ​ក្បែរ​កុំព្យូទ័រ ​ដើម្បី​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​កុំឱ្យ​ស្បែក​មុខ​របស់​អ្នក​ចាស់​មុន​អាយុ។​
៤. សម្រាក​នៅ​ខាង​មុខ​កុំព្យូទ័រ​ខ្លះ​: មានន័យ​ថា អ្នក​មិន​គួរ​អង្គុយ​នៅ​ខាង​មុខ​កុំព្យូទ័រ​យូរពេក​នោះទេ អ្នក​គួរតែ​សម្រាក និង​ដើរ​ចេញ​ទៅ​មើល​ទេសភាព​ខាងក្រៅ​ខ្លះ ដើម្បី​កុំឱ្យ​ស្បែក​របស់​អ្នក​បាត់បង់​សំណើម និង​ខូច​ភ្នែក។
៥. កាត់បន្ថយ​ភាពស្មុគស្មាញ​ដោយ​ការធ្វើ​លំ​ហាត់ប្រាណ​បែប​ងាយៗ​សមស្រប និង​បរិយាកាស ព្រមទាំង​ទីកន្លែង​ដែល​អ្នក​កំពុងតែ​ធ្វើការ។​
៦. ព​ត់ដៃ និង​ជើង ដើម្បី​ឱ្យមាន​ចលនា​កាត់បន្ថយ​ពី​ភាពស្ពឹក​ស្រពន់ នឿយហត់ ព្រមទាំង​ជួយ​ឱ្យ​ចលនា​ឈាម​ដើរ​ស្រួល។​
៧. បើក​បង្អួច ឬ​ទ្វារ ប្រសិនបើ​មាន​ដើម្បី​ឱ្យ​ខ្យល់អាកាស​បរិសុទ្ធ​ចេញចូល​បាន​ល្អ​ដែល​នាំ​មក​នៅ ​អុកស៊ីសែន​ចូលក្នុង​បរិយាកាស​ដែល​អ្នក​កំពុង​ធ្វើការ។​

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -