Showing posts with label សម្រស់. Show all posts

​វិធី​សាស្ត្រ​៧យ៉ាង​​ជួយ​​បង្កើន​ការ​លូត​លាស់​​នៃ​សក់

            បើសិន​ជា​អ្នក​ចង់​បង្កើន​ការលូតលាស់​នៃ​សក់​របស់​អ្នក​ត្រូវ​អនុវត្ត​ តាម​វិធី​សាស្ត្រ​​មួយចំនួន​ដូចខាងក្រោម ហើយ​ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​រយៈពេល​យូរ ព្រោះ​​វា​មិនអាច​កើត​ឡើង​ក្នុង​រយៈពេល​តែ​មួយ​យប់​នោះ​ទេ​។
អ្វី​ដែល​អ្នកត្រូវការ៖ ពពួក​វីតាមីន B និង អាហារ​ប្រូតេអ៊ីន
វិធីសាស្ត្រ​៖
១.​អ្នក​ត្រូវ​ថ្នម​សក់​របស់​អ្នក​។ សិតសក់​របស់​អ្នកថ្នមៗ ដោយ​មិន​បង្ករ​ការ​ដាច់ ឬ កន្ត្រាក់ និង​ជៀសវាង​ការចង​សក់​តឹង​ពេក​៕
២.កាត់​សក់​របស់​អ្នក​ឱ្យបាន​ញឹកញាប់​។ ចុង​សក់​របស់​អ្នក​ងាយ​នឹង​ខូច​និង​អាច​បែក​ចុង ដែល​វា​មិន​ជួយ​បង្កើន​ការលូតលាស់​នៃ​សក់​នោះទេ​។ កាត់​សក់​របស់​​អ្នក​យ៉ាងតិច ២,៥សង់ទីម៉ែត្រ រៀងរាល់ ៣ទៅ៤ ខែម្តង​។
៣.​កាត់​សក់​របស់​អ្នក​។ មុន​នឹង​អ្នក​អាច​បង្កើន​ការលូតលាស់​នៃ​សក់​របស់​អ្នក​បាន​អ្នក​ត្រូវ​កាត់​សក់​ដែល​ខូច​ចេញ​ឱ្យអស់​សិន​។
៤.​បរិភោគ​ថ្នាំ​សារជាតិ​បន្ថែម​ដែល​អាច​ជួយ​សក់​ឱ្យ​លូតលាស់​ដែល​មាន​ដូចជា ពពួក​វីតាមីន B, ជាពិសេស B-៦ និង​អាស៊ីត​អា​មី​ណូ​។
៥.ជៀសវាង​ការប្រើប្រាស់​របស់​ដែល​ធ្វើឱ្យ​សក់​អ្នក​ខូច ដូចជា​ម៉ាស៊ីន​មូរ​សក់រួញ និង​ម៉ាស៊ីន​កៀប​សក់ត្រង់​អាច​ធ្វើឱ្យ​សក់​របស់​អ្នក​ខូច​និង​មិន​ឱ្យ​សក់​ របស់​អ្នក​លូតលាស់​។
៦.​ជៀសវាង​ការ​មុជទឹក​ក្នុង​អាង​ហែល​ទឹក ព្រោះ​វា​មាន​ជាតិ​ក្លរ (Chlorine) ដែល​អាច​បង្ករ​ការបំផ្លាញ​ដល់​សក់ និង​ការលូតលាស់​របស់​សក់​។
៧.​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ដូចជា សណ្តែក​, គ្រាប់​ផ្លែឈើ​, គ្រាប់​ធញ្ញជាតិ និង​សណ្តែកសៀង​។ ប្រូតេអ៊ីន​ទាំងនេះ​អាចជួយ​សក់​របស់​អ្នក​ក្នុង​​ការលូតលាស់​។
Wednesday, December 26, 2012
Posted by Unknown

វិធី​សាស្ត្រ​​ថែរក្សា​​ច្រមុះ​​ឱ្យ​មាន​​សុខភាព​​ល្អ​

             ច្រមុះ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​រាងកាយ​របស់​មនុស្ស​ដែល​​អ្នក​​ប្រើ​ ប្រាស់​​​វា​​​សម្រាប់​​ហិត​ក្លិន​​ផ្សេងៗ។ បញ្ហា​ប្រតិកម្ម​ផ្តា​សាយ​​ និង​បញ្ហា​ផ្សេងៗ​ទៀត​អាច​បណ្តាល​ឱ្យ​មុខងារ​ច្រមុះ​របស់​អ្នក​បាត់បង់​នៅ​ ក្លិន។
តើ​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ច្រមុះ​មាន​សុខភាព​ល្អ? ថ្ងៃនេះ​នឹង​បង្ហាញ​​ជូន​​នៅ​​វិធីសាស្ត្រ​ងាយៗ​ដើម្បី​ថែរក្សា​ច្រមុះ​របស់ ​អ្នក​ឱ្យមាន​សុខភាព​ល្អ៖
១. លំ​ហាត់​ដកដង្ហើម​ដោយ​ប្រើប្រាស់​ចំហាយ២ ទៅ ៣ដង ដើម្បី​ជួយ​ឱ្យ​ចលនា​នៃ​ការដកដង្ហើម​ដំណើរការ​បាន​ល្អ។ អ្នក​អាច​យក​កន្សែង​ទៅ​ជ្រលក់​ជាមួយ​និង​ទឹក​ក្តៅ​អ៊ុនៗ បន្ទាប់មក​យក​វា​មក​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក​ហើយ​ដកដង្ហើម​ដោយ​ ប្រើប្រាស់​នៅ​ចំហាយ​ដែល​មាន​នៅ​លើ​កន្សែង​នោះ។
២. កុំ​ប្រើប្រាស់ Spray សម្រាប់​បាញ់​ច្រមុះ​ច្រើនពេក  ព្រោះ​ថា​វា​អាច​ធ្វើឱ្យ​ច្រមុះ​របស់​អ្នក​មាន​បញ្ហា​ផ្សេងៗ​បាន​
៣. ដើម្បី​កុំឱ្យ​ច្រមុះ​មាន​បញ្ហា​អ្នក​គួរតែ​ផ្លាស់ប្តូរ​នោ​បរិយាកាស​ដែល​ មាន​នៅក្នុង​បន្ទប់​របស់​អ្នក​ឱ្យ​មាន​​ភាព​ស្រស់​ថ្លា​ និង​​ខ្យល់​អាកាស​​បរិសុទ្ធ​គ្រប់ពេលវេលា​
៤. ធ្វើការ​លាង​ច្រមុះ​របស់​អ្នក​ដោយ​ប្រើប្រាស់​ទឹក​ក្តៅ​អ៊ុនៗ លាយ​ជាមួយ​និង​អំបិល។ បន្ទាប់មក​យក​សំឡី​មក​ជ្រលក់​រួច​ជូត​ថ្ម​មៗ​ទៅក្នុង​ច្រមុះ​របស់​អ្នក​ជា​ ច្រើនសារ​ដើម្បី​ឱ្យ​ជ្រុះ​នៅ​ធូលី​ដី និង​សារធាតុ​កខ្វក់​ផ្សេងៗ​ដែល​មាន​នៅក្នុង​ច្រមុះ​របស់​អ្នក
៥. ពិគ្រោះ​ជាមួយ​និង​វេជ្ជបណ្ឌិត ប្រសិនបើ​មាន​បញ្ហា​ប្រតិកម្ម ឬ​បញ្ហា​ផ្តាសាយ ព្រោះថា​បញ្ហា​នេះ​អាច​ធ្វើឱ្យ​ច្រមុះ​របស់​អ្នក​​បាត់​បាត់បង់​ក្លិន ។
Posted by Unknown

​ម៉ាស​​ធម្មជាតិ​​ជួយ​​ឱ្យ​​ស្បែក​​ស្រស់ថ្លា​

              កាលពី​ពេលមុនៗ ធ្លាប់បាន​បង្ហាញ​នៅ​វិធីសាស្ត្រ​បែប​ធម្មជាតិ​ជា​ច្រើនយ៉ាង​ដែល​ជួយ​ឱ្យ​ ស្បែកមុខ​ភ្លឺ និង​ស្រស់ថ្លា។ ដោយឡែក​នៅ​ក្នុង​ថ្ងៃនេះ​ក៏​មិន​ខុស​ពី​ថ្ងៃ​មុន​ៗ​​ដែរ​យើង​នឹង​បង្ហាញជូន​ នៅ​វិធីសាស្ត្រ​ថ្មី​មួយទៀត​ដើម្បី​ជួយ​ឱ្យ​ស្បែក​មុខ​ស្រអាប់ប្រែជា​ ស្រស់ថ្លា។
អ្វី​ដែល​អ្នក​ត្រូវការ​ចាំបាច់​សម្រាប់ផ្សំ​ជា​ម៉ាស​សម្រាប់​ជួយ​ឱ្យ​ ស្បែក​ស្រស់ថ្លា​នោះ​មានម្សៅ​ទឹកដោះគោ ទឹក​ក្រូចឆ្មា និង​ប្រេង​អាល់​ម៉ុន ។​
​អ្នក​គ្រាន់តែ​យក​ម្សៅ​ទឹកដោះគោ ១ស្លាបព្រា ទឹក​ក្រូចឆ្មា ១ស្លាបព្រា និង​ប្រេង​អាល់​ម៉ុន ១ស្លាបព្រា។ បន្ទាប់មក​យក​វា​មក​លាយ​ចូលគ្នា​ឱ្យ​សព្វ​រហូត​ក្លាយ​ជា​ល្បាយ​​ទាំង៣នេះ​ ចូលគ្នា។
បន្ទាប់មក​យក​ល្បាយ​ដែល​បាន​លាយ​នោះមក​លាប​នៅលើ​មុខ​របស់​អ្នក​រួច​ទុក​ រយៈពេល ១០នាទី ហើយ​លាង​ទឹក​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅ​អ៊ុនៗ​ជា​ការ​ស្រេច។
ម៉ាស​បែបនេះ​អាច​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្រស់ថ្លា និង​បំបាត់​ស្នាម​អុជ​ខ្មៅ​បាន។ អ្នក​អាច​អនុវត្ត​នៅ​វិធី​សាស្ត្រ​​បែប​នេះ​១ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួល​បាន​​ស្បែក​​មុខ​ស្រស់ថ្លា និង​បាត់​ស្នាម​អុជ​ខ្មៅ។​
Posted by Unknown

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -