Showing posts with label Computer Network. Show all posts

The Type of Network

The Type of Network

គេចែក Network ជា៥ ប្រភេទដូចជា៖
  • Personal Area Network (PAN)
  • Local Area Network (LAN)
  • Metropolitan Area Network (MAN)
  • Wide Area Network (WAN)
  • Wireless LAN (WLAN)  



Personal Area Network 

               គោលបំណងសំខាន់របស់ PAN ដែលគេបង្កើតឡើងគឺដើម្បីផ្តល់នូវ កាណាល់ទំនាក់ទំនងដោយ ឡែកពីគ្នា សំរាប់អ្នកដែលចង់ឲ្យឧបករណ៍ Digital របស់ខ្លួធ្វើចរាចរទិន្នន័យក្នុង បណ្តាញដែលពួកគេបានភ្ជាប់។   PAN អាច គ្រប់​​​​ដណ្តប់លើរយៈចំងាយប្រមាណ ១០ម៉ែត្រ ( 33 feet ) 
សមាសធាតុរបស់ PAN មានដូចជា Mobile Computer, Cell Phone, Computing Device: Personal Digital Assistant (PDA)   Network ប្រភេទនេះសំរាប់បញ្ជូន File, Calendar Appointments, Digital Photo, Music 
PAN គេអាចសង់ឡើងតាមលក្ខណៈពីរយ៉ាងគឺ៖ 
           មានខ្សែ PAN
           ឥតខ្សែ WPAN (Wireless PAN)

 Local Area Network (LAN)

           LAN គឺជាក្រុមនៃកុំព្យូទ័របាន ភ្ជាប់ជាមួយគ្នាដោយ ប្រើខ្សែចំលងនិង ឧបករណ៍ Network ស្ថិតនៅក្នុងទីតាំង ជិតៗគ្នា ដូចជាក្នុងបន្ទប់អាគារមួយ ឫបរិវេណមួយ។
         LAN គេអាចសង់ដោយប្រើខ្សែ (Wireless LAN)
         LAN គេអាចសង់ដោយមិនប្រើខ្សែ (Wireless LAN)



 Metropolitan Area Network (MAN)

          Metropolitan Area Network គឺជាបណ្តាញ ដែលមានទំហំ តូចជាង WAN ប៉ុន្តែធំជាង LAN ។​ គឺជាបណ្តាញ គ្របដណ្តប់លើទីក្រុង ឫបរិវេណធំ​។
MAN គឺជាការតភ្ជាប់ LAN ចំនួពីរឫច្រើននៅក្នុង ទីក្រុងមួយ ប៉ុន្តែមាន រយៈចំងាយគ្រប់គ្រាន់ពី LAN មួយទៅ​ LAN មួយមិនអាចភ្ជាប់ដោយ Simple Cable ឫ​ Wireless បានទេ។

  Wide Area Network (WAN)

         WAN គឺជាបណ្តាញដែលកុំព្យូទ័រមាននៅក្នុង LAN បានភ្ជាប់ឆ្លងកាត់តាមរយៈចំងាយឆ្ងាយមួយ ឆ្ពោះទៅ LAN ផ្សេងៗទៀត។
WAN អាចគ្របដណ្តប់បាន រយៈចំងាយតូច ឫធំអាស្រ័យដោយ ការប្រើបច្ចេកទេសផ្សេងៗគ្នា មានដូចជា៖ Telephone line, Fiber optic cabling, Satellite transmission និង Microwave transmission។

Wireless LAN

​         Wireless Communication គឺជាបច្ចេកវិទ្យា មួយដែលមាន ការរីកលូតលាស់ យ៉ាងលឿន។ សេចក្តីត្រូវការ ចំពោះឧបករណ៍ភ្ជាប់ ដោយគ្មានខ្សែ មានការកើនឡើង គ្រប់ទីកន្លែង។ ​Wireless LAN បានប្រើឧបករណ៍ Wireless Access Point (AP) ដើម្បីធ្វើជាអ្នក បញ្ជូនទិន្នន័យ និង ជា អ្នកទទួលទិន្នន័យ (Transceiver)។
      AP គឺជាប្រភេទឧបករណ៍សំរាប់បែងចែកប្រព័ន្ធ Network Device ដែលមានអង់តែន Antenna, Transmitter និង Adapter។ ឧបករណ៍ AP ប្រើសំរាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ Wireless Network ដើម្បីផ្គត់ផ្គង់ភ្ជាប់ចំនុចរវាងប្រព័ន្ធ WLAN និងប្រព័ន្ធប្រើខ្សែ Ethernet LAN ។

Friday, December 7, 2012
Posted by Unknown

Computer Network



What is Computer Network

Computer Network គឺជាក្រុមនៃកុំព្យូទ័រនិងឧបករណ៍ ទំនាក់ទំនងមួយចំនួនទៀត មានដូចជា Printer ជាដើម ដែលបានភ្ជាប់ជាមួយគ្នា ដោយខ្សែចំលងទិន្នន័យទៅ តាមតម្រូវ ការជាក់ស្តែង។
Computer Network អាចមានទម្រង់ពីយ៉ាងគឺ៖

- បណ្តាញកុំព្យូទ័រដែលមានទ្រង់ទ្រាយតូចគឺមានចាប់ពីម៉ាស៊ីនពីរឡើងទៅដល់រាបសិបគ្រឿងបាន
   ភ្ជាប់ជាមួយគ្នា ភាគច្រើនគេច្រើនប្រើក្នុងផ្ទះ ឫ​ក្នុងការិយាល័យ។ គេតែងហៅបណ្តាញកុំព្យូទ័រ
​​​   ប្រភេទនេះថា  Local Area Network ( LAN )
- បណ្តាញកុំព្យូទ័រអាចមានទ្រង់ទ្រាយធំ គឺអាចមានកុំព្យូទ័ររាប់ពាន់គ្រឿងបានភ្ជាប់ជាមួយគ្នាឆ្លង
  កាត់ពិភពលោក ដោយប្រើខ្សែចំលងទិន្នន័យមានដូចជា ខ្សែទូរស័ព្ទ រលកប្រកង់របស់ប្រព័ន្ធ
  ទូរស័ព្ធ រលកប្រេកង់របសស្ថានីយ៍ផ្កាយរណប ឫ​ខ្សែកាប Fiber Optic ជាដើម។ គេតែងហៅ
  បណ្តាញកុំព្យូទ័រប្រភេទនេះថា MAN និង WAN
 - MAN គេអាចប្រើវានៅក្នុងស្រុក ឫទីក្រុងធំៗ។
- WAN គេអាចប្រើវានៅក្នុងប្រទេស ឫ​នៅក្នុងពិភពលោកទាំងមូលបាន។

Like ដើម្បីទទួលបានអ្វីថ្មី

Powered by Blogger.

I love Cambodia

ថ្នាក់មហាវិទ្យាល័យឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភាពយន្ត ចម្រៀង កំប្លែង ផ្សេងៗ

ចំនួនអ្នកចូលទស្សនា

Statistics

ស.វិទ្យាល័យភូមិន្ទភ្នំពេញ

- Copyright © 2013 សុធាសម្រាប់ចែករំលែក - Powered by Blogger - រចនាដោយ Phorn Sothea (student at RUPP(year 4) -